រវល់​ធ្វើ​អី​? បានជា​មក​ស្ទើរ​ពុំទាន់​ជើង​ហើរ​ រត់​ត្រ​ដាប​ត្រដួស​បែបនេះ (VDO)

មនុស្សនៅក្នុងប្រទេសអេស្ប៉ាញ បានមានការភ្ញាក់ផ្អើល នៅពេលពួកគេឃើញបុរសនេះរត់ទៅកាន់យន្តហោះ នៅលើផ្លូវហោះហើរ ក្រោយរូបគាត់បានមកដល់ព្រលានយន្តហោះយឺត ។

ហេតុការណ៍នេះបានកើតឡើងនៅព្រលានយន្តហោះ Madrid-Barajas, ខណៈជើងហោះហើរ Ryanair ទៅកាន់កោះ Canary កំពុងរៀបចំចេញដំណើរ នៅលើផ្លូវហោះហើររបស់វា ។

អ្នកដំណើររូបនេះ ត្រូវបានឃើញក្នុងវីដេអូរត់ឆ្លេឆ្លា ជាមួយសាក់កាដូ២កាន់នឹងដៃ ។ ដំបូង បុរសនេះត្រូវបានឃើញព្យាយាមបញ្ឈប់រថយន្តដឹកអីវ៉ាន់, ប៉ុន្តែ គាត់បានបោះបង់ចោល និងបន្ទាប់មក រត់យ៉ាងលឿនសំដៅជើងហោះហើររបស់គាត់តែម្តង ។

ជាសំណាងសម្រាប់បុរសនោះហើយ ដែលបានបុគ្គលិកព្រលាន មានវត្តមានស្ថិតនៅជិតយន្តហោះ អនុញ្ញាតឲ្យគាត់ឡើងជិះជើងហោះហើររបស់គាត់ ស្ថិតនៅកណ្តាលផ្លូវហោះហើរ ។

ទោះជាយ៉ាងណា អ្នកដំណើរដែលពុំត្រូវបានគេស្គាល់អត្តសញ្ញាណរូបនេះ ត្រូវបានចាប់ខ្លួន នៅពេលជើងហោះរហើររបស់គាត់បានមកដល់កោះ Canary ៕


រវល់​ធ្វើ​អី​? បានជា​មក​ស្ទើរ​ពុំទាន់​ជើង​ហើរ​ រត់​ត្រ​ដាប​ត្រដួស​បែបនេះ (VDO)

មិត្តភាព​ដ៏​ចម្លែក​រវាង​សត្វ​ទា និង​ក្មេងប្រុស​អាយុ ១០ ឆ្នាំ​

រវល់​ធ្វើ​អី​? បានជា​មក​ស្ទើរ​ពុំទាន់​ជើង​ហើរ​ រត់​ត្រ​ដាប​ត្រដួស​បែបនេះ (VDO)

អាជ្ញាធរ​ថៃ​រក​ឃើញ​​គ្រាប់​​បែក​​​​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ទៀត​​តាម​​​កន្លែង​​​កម្សាន្ត​