រំភើប​ហួស​ថ្លែង! អត្ត​ពលិក​លោត​ទឹក​ចិន He Zi ត្រូវ​បាន​សង្សារ​សុំ​រៀបការ ចំ​ពេល​នាង​ឈ្នះ​មេដាយ​ប្រាក់​នៅ Rio Olympic Games 2016

(ក្រុងរីយ៉ូ)៖ អត្តពលិកលោតទឹករបស់ចិន កីឡាការិនី He Zi ដែលបានឈ្នះមេដាយប្រាក់ ១គ្រឿង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រេស៊ីល ពិតជាមានអារម្មណ៍រំភើបមែនទែន ក្នុងកម្មវិធីប្រគល់មេដាយរបស់នាង ដោយបុរសជាសង្សារ ៦ឆ្នាំមកនេះ លោក Qin Kai បានលុតជង្គង់ សុំបំពាក់ចិញ្ចៀនរៀបការនៅចំពោះមុខ និងអន្លឺនូវ សំនួរមួយដ៏រ៉ូមែនទិកបំផុត ធ្វើឲ្យអ្នកបានឃើញហេតុការណ៍នេះ ទះដៃអបអរគ្រប់គ្នា។

olympicpropose1

ប្រហែលនេះ ជាព្រឹត្តការណ៍ដ៏រីករាយបំផុតក្នុងជីវិតរបស់នាង ដោយមិនត្រឹមតែទទួលបានជ័យជំនះ ក្នុងការប្រកួតទេ ថែមទាំងបានសមបំណងរឿងស្នេហាដ៏មានសារៈសំខាន់ ដែលខ្លួនបានទន្ទឹងរង់ចាំអស់កាលជាច្រើនឆ្នាំទៀត។

ពិតណាស់ រូបនាងផ្ទាល់បានបង្ហើបប្រាប់អំពីចំណងស្នេហ៍របស់ខ្លួនថា មានរយៈពេលជាង ៦ឆ្នាំហើយ តែមិនទាន់ដែល គិតរៀបចំពិធីមង្គលនៅពេលណានោះទេ។

olympicpropose2

តាមប្រភពពីគេហទំព័រ Yahoo Sports បានឲ្យដឹងថា នេះគឺជាព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលលើកទី៣ ហើយនៅអំឡុង Rio 2016 អំពីការស្នើសុំការរៀបការ ដោយមានអ្នកស្ម័គ្រចិត្ត Marjorie Enya បានស្នើសុំរៀបការ ជាមួយកីឡាការិនីប្រេស៊ីល Isadora Cerullo ជាសាធារណៈនៅក្នុងពហុកីឡដ្ឋាន Deodoro Stadium ក្នុងទីក្រុង Rio de Janeiro។

olympicpropose3

ទន្ទឹមគ្នានោះដែរ កីឡាការិនី Morgan King សមាជិកក្រុម Team USA ដែលជាអត្តពលិកលើកទម្ងន់ ផ្នែកនារី បានភ្ជាប់ពាក្យជាមួយគ្រូបង្វឹករបស់នាង លោក Dean Kruse ដោយគូស្នេហ៍មួយគូនេះបានចែករំលែកដំណឹងល្អពួកគេ តាម Twitter របស់ Morgan King។

olympicpropose4

សូមបញ្ជាក់ផងដែរថា គិតរហូតដល់រសៀលថ្ងៃចន្ទ ទី១៥ ខែសីហានេះ ក្រុមអត្តពលិករបស់អាមេរិក នៅតែបន្តនាំមុខ ពីការឈ្នះមេដាយកើនដល់ ៦៩គ្រឿង តាមពីក្រោយដោយអង់គ្លេស ៣៨គ្រឿង និងចិន ឈរនៅលេខ៣ វិញឈ្នះមេដាយ សរុបបាន៤៥គ្រឿង តែមេដាយប្រាក់បាន ១៣គ្រឿងចាញ់ អង់គ្លេស៕
olympicpropose5

olympicpropose6

olympicpropose7

olympicpropose8

ប្រភព៖ Khmertalking

The post រំភើប​ហួស​ថ្លែង! អត្ត​ពលិក​លោត​ទឹក​ចិន He Zi ត្រូវ​បាន​សង្សារ​សុំ​រៀបការ ចំ​ពេល​នាង​ឈ្នះ​មេដាយ​ប្រាក់​នៅ Rio Olympic Games 2016 appeared first on CamboSport.