អតិថិជនមានសំណាងរបស់ធនាគារ មេយប៊ែងឈ្នះការទិញទំនិញ ដោយឥតគិតថ្លៃ តាមរយៈយុទ្ធនាការ Maybank Savings Challenge

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ធនាគារ មេយប៊ែងបានរៀបចំកម្មវិធី Maybank Supermarket Sweep ដែលជាកម្មវិធីទិញទំនិញ ដោយឥតគិតថ្លៃដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដើម្បីផ្តល់ជូនជារង្វាន់ ដល់អតិថិជនចំនួន ៦នាក់ ដែលបានចូលរួមក្នុងយុទ្ធនាការ Maybank Savings Challenge ។

អតិថិជនដែលឈ្នះទាំង៦នាក់ ត្រូវបានផ្តល់ជូននូវការដើរទិញទំនិញ នៅផ្សារទំនើបឡាក់គី សាខាមហាវិថីព្រះសីហនុ ដែលរង្វាន់សរុបគិតជា ទឹកប្រាក់មានតម្លៃរហូតដល់ ៣.០០០ដុល្លាអាមេរិក។
អតិថិជនដែលឈ្នះរង្វាន់ទាំងអស់ ត្រូវបានជ្រើសរើសពីអតិថិជនប្រមាណជាង ៦.០០០នាក់ដែលបានចុះឈ្មោះចូលរួម ជាមួយនឹងយុទ្ធនាការ Maybank Savings Challenge ដែលផ្តល់ជូនអតិថិជន នូវអត្រាការប្រាក់ខ្ពស់រហូតដល់ ៤% សម្រាប់គណនីសន្សំរបស់ពួកគាត់។ នេះជាយុទ្ធនាការថ្មី និងដំបូងគេនៅប្រទេសកម្ពុជាដែល អតិថិជនទាំងអស់គ្រាន់តែចុះឈ្មោះ ក្នុងអំឡុងពេលដែលយើងផ្តល់ជូនពិសេសនេះ ដើម្បីទទួលបាននូវអត្រាការប្រាក់ខ្ពស់ ដែលអត្រាការប្រាក់នេះគឺអាស្រ័យទៅ តាមចំនួនអ្នកចុះឈ្មោះ គឺចំនួនអ្នកចុះឈ្មោះកាន់តែច្រើន អត្រាការប្រាក់កាន់តែខ្ពស់សម្រាប់អ្នកទាំងអស់គ្នា។

តាមរយៈយុទ្ធនាការនេះដែរ កម្មវិធីទិញទំនិញឥតគិតថ្លៃ Maybank Supermarket Sweep ក៏ផ្តល់ជូនផងដែរ សម្រាប់អតិថិជន ដែលបានចុះឈ្មោះក្នុងយុទ្ធនាការ Maybank Savings Challenge ដោយចំនួនអ្នកចុះឈ្មោះកាន់តែច្រើន ចំនួនអ្នកមានសំណាងកាន់តែច្រើន។ ឱកាសផ្សងសំណាងសម្រាប់ អតិថិជនទាំងអស់ត្រូវបានគណនាដោយផ្អែកទៅតាមកំណើន នៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើកាន់តែច្រើន ឱកាសឈ្នះរង្វាន់កាន់តែច្រើន។

លោកស្រី ស៊ីនត្សៀ លីវ នាយិកាប្រតិបត្តិរបស់ ធនាគារ មេយប៊ែង កម្ពុជា បានលើកឡើងនៅក្នុងកម្មវិធីថា តាមរយៈយុទ្ធនាការនេះ ធនាគារ មេយប៊ែង ទទួលប្រាក់បញ្ញើកកើនឡើងប្រមាណជាង ២០លានដុល្លារអាមេរិក ជាមួយនឹងអ្នកចុះឈ្មោះប្រមាណជាង៦.០០០នាក់ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។រាល់ការចុះឈ្មោះរបស់អតិថិជន ១.០០០នាក់ យើងនឹងជ្រើសរើសអតិថិជនម្នាក់ ឲ្យចូលរួមក្នុងកម្មវិធីទិញទំនិញឥតគិតថ្លៃរបស់ ធនាគារ មេយប៊ែង ។ លោកស្រីនាយិកាបានមានប្រសាសន៍បន្តថា៖ “នេះជាការចាប់ផ្តើមថ្មីមួយទៀត សម្រាប់
ផ្តល់ជូននូវដំណោះស្រាយដ៏ល្អប្រសើរ ដល់អតិថិជនរបស់យើង ដែលពួកគាត់អាចរីករាយ ជាមួយនឹងការផ្តល់ជូនពិសេសនៅពេល ដែលពួកគាត់ដាក់ប្រាក់សន្សំ និងធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃជាមួយយើង។”
លោកស្រីបានពន្យល់បន្ថែមថា៖ “នេះគឺជាយុទ្ធនាការដំបូងបង្អស់ និងមានតែមួយគត់ ដែលផ្តល់ជូននូវរង្វាន់ និងអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់ពួកយើង។ សម្រាប់អត្រាការប្រាក់ នៅពេលដែលមានអតិថិជនចុះឈ្មោះកាន់តែច្រើន នោះអត្រាការប្រាក់សម្រាប់ អ្នកទាំងអស់ក៏កាន់តែខ្ពស់។

ដូចគ្នានេះដែរ សម្រាប់ទឹកប្រាក់ ដែលផ្តល់ជូនក្នុងកម្មវិធីទិញទំនិញ ឥតគិតថ្លៃរបស់ ធនាគារ មេយប៊ែង អតិថជនដែលចាប់ យកទំនិញបានកាន់តែលឿន រង្វាន់ដែលអតិថិជននឹង ទទួលបានមានតម្លៃកាន់តែច្រើន។”
គាត់លើកឡើងបន្តទៀតថា យុទ្ធនាការ Maybank Savings Challenge ដែលមានសុពលភាពរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នេះ គឺសម្រាប់អតិថិជនថ្មី និងអតិថិជនបច្ចុប្បន្ន ដែលកំពុងដាក់ប្រាក់បញ្ញើក្នុងគណនីសន្សំរបស់ពួកគាត់ជាមួយធនាគារ មេយប៊ែង។
លោកស្រីបានពន្យល់បន្ថែមទៀតថា៖ ចំនួនអតិថិជន ដែលបានចុះឈ្មោះក្នុងយុទ្ធនាការនេះ បានកើនឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ននេះយើងមានចំនួនអ្នកចុះឈ្មោះប្រមាណជាង ៨.០០០នាក់។ យុទ្ធនាការនេះនឹងបន្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហើយលើសពីនេះទៅទៀត យើងនឹងផ្តល់ជូននូវឱកាសជាច្រើនទៀត សម្រាប់អតិថិជន ដើម្បីឲ្យពួកគាត់ទទួលបាន អត្រាការប្រាក់កាន់តែខ្ពស់ ក៏ដូចជាមានឱកាសឈ្នះជាមួយនឹងកម្មវិធី Maybank Supermarket Sweep ។
ការផ្សងសំណាងបន្តទៀត នឹងត្រូវប្រកាសនៅចុងបញ្ចប់នៃយុទ្ធនាការ ដើម្បីជ្រើសរើសអ្នកឈ្នះ បន្ថែមសម្រាប់កម្មវិធី Maybank Supermarket Sweep លើកទីពីរ ដែលចំនួនអ្នកមានសំណាង គឺអាស្រ័យលើចំនួនអ្នកចុះឈ្មោះ ដែលយើងនឹងទទួលបាននៅពេលយុទ្ធនាការបញ្ចប់។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អតិថិជនមានសំណាងរបស់ធនាគារ មេយប៊ែងឈ្នះការទិញទំនិញ ដោយឥតគិតថ្លៃ តាមរយៈយុទ្ធនាការ Maybank Savings Challenge

អតិថិជនមានសំណាងរបស់ធនាគារ មេយប៊ែងឈ្នះការទិញទំនិញ ដោយឥតគិតថ្លៃ តាមរយៈយុទ្ធនាការ Maybank Savings Challenge

អតិថិជនមានសំណាងរបស់ធនាគារ មេយប៊ែងឈ្នះការទិញទំនិញ ដោយឥតគិតថ្លៃ តាមរយៈយុទ្ធនាការ Maybank Savings Challenge

អតិថិជនមានសំណាងរបស់ធនាគារ មេយប៊ែងឈ្នះការទិញទំនិញ ដោយឥតគិតថ្លៃ តាមរយៈយុទ្ធនាការ Maybank Savings Challenge