កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីប្រាំ

ភ្នំពេញ៖ «មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ ស្ថានីយទូរទស្សន៍ PNN បានបាត់បង់បេក្ខជនជាលើកទីប្រាំ  កាលពីថ្ងៃសុក្រ ទី១២ ខែសីហា ក្រោយពីត្រូវបេក្ខជនរួម ក្រុមបោះឆ្នោតទម្លាក់។

បេក្ខនារី អ៊ួយ សុគន្ធា បានចាកចេញពីកម្មវិធី បន្ទាប់ពីត្រូវបានបោះឆ្នោតទម្លាក់ ដោយបេក្ខជនរួមក្រុម។

និស្សិតឆ្នាំទី១ ដែលមានដើមកំណើតក្នុងខេត្តតាកែវរូបនេះ បាននិយាយថា៖ «កាលដែលខ្ញុំមិនទទួលបានប្រាក់រង្វាន់ នៅក្នុងកម្មវិធី ដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួននេះ គឺជាបរាជ័យមួយនៅក្នុងជីវិត តែវាក៏ជាមេរៀនមួយសម្រាប់ខ្ញុំ ដោយសារតែខ្ញុំគិតថា បើយើងធ្វើBusiness មួយផ្ទាល់ខ្លួនហើយយើងអត់បានដឹង អត់បានរៀនសូត្រអីកន្លងមកក៏វាអាចឲ្យ យើងទទួលរងនូវបរាជ័យដែរ ដូច្នេះនេះជាមេរៀនមួយសម្រាប់ខ្ញុំ  សម្រាប់ការធ្វើអាជីវកម្មនៅពេលអនាគត»។

កម្មវិធី «មុខរបរខ្ញុំ» នៅរៀងរាល់សប្ដាហ៍ នឹងមានបេក្ខជនម្នាក់ធ្លាក់ចេញពីកម្មវិធី ដែលការសម្រេចនឹង ត្រូវធ្វើឡើង តាមរយៈការបោះឆ្នោតរបស់បេក្ខជនចូលរួមក្នុងកម្មវិធី រហូតដល់ សប្ដាហ៍ទី៩ទើបរកឃើញជ័យលាភី។

កាលពីសប្តាហ៍មុន បេក្ខជនដែលនៅសល់ទាំង៦រូប បានប្រកួតប្រជែងគ្នាលើ ការលក់សំបុត្រដើម្បីស្វែងរកភ្ញៀវមកចូលទស្សនា ទស្សនីយភាពសិល្បៈនៅសមាគមសុវណ្ណភូមិ។ ការលក់សំបុត្រដើម្បីទស្សនា ទស្សនីយភាពសិល្បៈខ្មែរនេះ គឺជាការធ្វើអាជីវកម្មមួយ ដើម្បីបម្រើសេវាកម្មបំពេញ ចំណីអារម្មណ៍ទៅដល់អតិថិជន។

ពួកគេត្រូវបែងចែកជាពីរក្រុមដើម្បីលក់សំបុត្រ រកអតិថិជនតាមក្រុមរៀងៗខ្លួន ប៉ុន្តែពួកគេត្រូវសហការរួមគ្នា ដើម្បីបង្កើតព្រឹត្តិការណ៍នោះឡើង។

នៅសប្តាហ៍នេះវិញ បេក្ខជនដែលនៅសល់ទាំង៥រូប នឹងប្រកួតគ្នាជាលក្ខណៈឯកជនវិញម្តង ដោយឲ្យពួកគេទាំងប្រាំនាក់ បង្កើតអាជីវកម្មតូចមួយរៀងៗ ខ្លួននៅលើរថភ្លើងដែលធ្វើដំណើរ ពីរាជធានីភ្នំពេញទៅខេត្តកំពត ដោយកម្មវិធីផ្តល់ដើមទុន។

«មុខរបរខ្ញុំ» ចាប់ផ្តើមចាក់ផ្សាយជាលើកដំបូង កាលពីថ្ងៃច័ន្ទទី០៤ កក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង៨ ដល់ម៉ោង ៨ និង៣០នាទីយប់ ដោយផ្តោតសំខាន់ទៅលើ ការប្រកួតប្រជែងពិតប្រាកដ មួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។

កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹង មានភ្ញៀវកិត្តិយសមកពីវិស័យខុសៗគ្នាចូលរួមនិយាយ ពីបទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញសមត្ថភាព ការងារប្រកួតប្រជែងគ្នា ដើម្បីឆ្ពោះទៅឈ្នះរង្វាន់ទឹកប្រាក់ចំនួន២០លានរៀល៕

ទស្សនាវីដេអូខ្លីនៃការជម្រុះបេក្ខនារី អ៊ួយ សុគន្ធា សូមចុច៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីប្រាំ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីប្រាំ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីប្រាំ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីប្រាំ