រន្ធត់គ្រប់គ្នា! សពឪ​-កូនអោបគ្នាក្នុង​ស្រះ​​ជម្រៅ​​៤ម៉ែត្រ

ខេត្តសៀមរាប​ ៖ ​មួយ​ពព្រិច​ភ្នែកសោះ ជីវិតមនុស្ស២នាក់ត្រូវបាត់បង់​នៅក្នុង​ស្រះ​ទឹក​​ពី​ខាងជើង​ផ្ទះ​ប្រហែល​១៥០​ម៉ែត្រ ​បន្ទាប់ពី​​ឪពុក​និង​កូន​លង់ទឹក​​ស្រះ​ដែល​មាន​ជម្រៅ​៤​ម៉ែត្រ ទំហំ​៤​ម៉ែត្រ​X១៣​ម៉ែត្រ ខណៈ​​​ឪពុក​បាន​​នាំ​កូន​ទៅ​ស្រោច​ដូង​ដែល​ទើប​និង​ដាំ​ថ្មី​ៗ រួច​កូន​ក៏​រអិល​ជើង​ធ្លាក់​​ក្នុង​ស្រះ ពេល​នោះ​ឪពុក​ឃើញ​ក៏​ចុះ​ទៅ​ជួយ​ទើបលង់​ស្លាប់​ទាំង​២ ​។

ហេតុ​ការ​ណ៍​​​នេះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ​សីហា ​​២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវលំ​ក្រួស​ក្រហម ក្នុងភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​ ។ជន​រង​គ្រោះ​ដែល​លង់ទឹក​ស្រះ​ស្លាប់​ ​ឪពុក​ឈ្មោះឈួ​ន ដុល្លា ហៅ​ចិន អាយុ​៤៦​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ និង​​កូន​ឈ្មោះឆាង ឆៃ​ណា ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជា​សិស្ស​។

លោក​​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​​​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ​នេះ​ថា ហេតុការណ៍​នេះ​ ត្រូវ​បាន​ក្មេង​ៗ​ឃ្វាលគោ​ឃើញ ​ហើយ​​រ​ត់ទៅ​ប្រាប់​អ្នក​ភូមិ​ដែល​នៅ​ក្បែរ​នោះ​ឱ្យ​ជួយ​សង្គ្រោះ​ តែ​អកុសល ​ឪពុក​និង​កូន​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

តាម​ការ​ពិនិត្យ​សាកសព​របស់​កម្លាំង​សមត្ថកិច្ច​នគរបាល​បច្ចេកទេស និង​ប្រជាពលរដ្ឋ​ ដែល​បាន​​ស្រង់​ជន​រង​គ្រោះទាំង២នាក់​នោះ​បាន​សន្និដ្ឋាន​ថា ប្រហែលជា​ឪពុក​កំពុង​រវល់​ស្រោច​​ដំណាំ កូន​ក៏​ចុះ​ទៅ​លេង​ទឹក​ហើយ​លង់ ។ បន្ទាប់​មក​ឪពុក​ក្រឡេក​ឃើញ​ក៏​ទៅ​ជួយ​តែ​ជួយ​មិន​បាន​ទើប​បណ្ដាល​លង់​ឱ្យ​ស្លាប់​ទាំង​០២​នាក់​តែ​ម្តង ខណៈនោះ​សព​ទាំង​២​នាក់​ឪពុក​និង​កូន បាន​ស្លាប់​អោប​គ្នា​ជាប់ ។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​​​កម្លាំង​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ហើយត្រូវក្រុមគ្រួសារប្រទះឃើញ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ត្រង់ចំណុចស្ទឹងតូច ស្ថិតក្នុងភូមិកំពង់រការ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលស្រុកកណ្តៀង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹង​ថា កុមាររងគ្រោះទាំង២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ទី១-ឈ្មោះ ព្រឹក ចាន់ដា ​អាយុ៥ឆ្នាំ និងទី២-ឈ្មោះ ព្រឹក ពេជ្រចិន្តា​ អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហុង បូព្រឹក អាយុ៤៥ឆ្នាំ និងម្តាយឈ្មោះ ឃួន ចាន់ណា អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

មន្ត្រីនគរបាលដដែល បានបន្ថែមថា​ មុនពេលកើតហេតុ កុមាររងគ្រោះទាំង២នាក់ បានចេញពីផ្ទះទៅលេងក្នុងទឹកស្ទឹងតូចខាងលើ ដោយយកដបទឹកក្រូចទៅលេងជាមួយ តាំងពីម៉ោង១២ថ្ងៃត្រង់មកម្លេះ ហើយក្រុមគ្រួសារបានបាត់យូរពេក ក៏ដើររកជាមួយប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញកុមាររងគ្រោះទាំង២នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្ន សពកុមាររងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ នៅគេហដ្ឋានតាមប្រពៃណី ក្នុងនោះដែរ​ក្រុមការងារ​សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ កំពុងចុះនាំយកអំណោយ ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់គ្រប់គ្នា! សពឪ​-កូនអោបគ្នាក្នុង​ស្រះ​​ជម្រៅ​​៤ម៉ែត្រ

រន្ធត់គ្រប់គ្នា! សពឪ​-កូនអោបគ្នាក្នុង​ស្រះ​​ជម្រៅ​​៤ម៉ែត្រ

រន្ធត់គ្រប់គ្នា! សពឪ​-កូនអោបគ្នាក្នុង​ស្រះ​​ជម្រៅ​​៤ម៉ែត្រ

រន្ធត់គ្រប់គ្នា! សពឪ​-កូនអោបគ្នាក្នុង​ស្រះ​​ជម្រៅ​​៤ម៉ែត្រ

រន្ធត់គ្រប់គ្នា! សពឪ​-កូនអោបគ្នាក្នុង​ស្រះ​​ជម្រៅ​​៤ម៉ែត្រ