ជួប​បញ្ហា​កើត​បន្ទាន់​គួរ​ដោះស្រាយ​បែបណា​?

ជួប​បញ្ហា​កើត​បន្ទាន់​គួរ​ដោះស្រាយ​បែបណា​?

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​រៀបរាប់​ប្រាប់​អ្នក​រួចមក​ហើយ​ពី​ស្ត្រី​ដែល​អាច​ជួប​នឹង​បញ្ហា​កើត​បន្ទាន់​មុន​ថ្ងៃ​កំណត់​នេះ​។ ដូចនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ដោះស្រាយ​នៅ​ខាងក្រោម​។ តើ​មាន​អ្វីខ្លះ​?

​ប្រសិន​ជា​អ្នក​ជួប​បញ្ហា​នេះ​នៅក្រៅ ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិន​ទាន់ អ្នក​គួរតែ​ទូរស័ព្ទ​ទៅ​ហៅ​ឡានពេទ្យ បន្ទាប់​មក​ស្តាប់​ពាក្យ​ណែនាំ​របស់​អ្នក​ជួយ​សង្គ្រោះ​ថា​គួរតែ​ធ្វើ​ដូចម្តេច ហើយ​អនុវត្ត​តាម​ការណែនាំរ​បស់​ពួកគាត់​។​

ប្រសិន​ជា​នៅក្នុង​ផ្ទះ ហើយ​អ្នកមាន​អារម្មណ៍​ថា​ក្បាល​របស់​កូន​រៀប​ចេញមក អ្នកផ្ទះ​គួរតែ​យក​ក្រណាត់​ស្អាត​មួយ ឬ​កន្សែង​ធំ​ចំនួន​ពីរ​បី ហើយ​ក្រាល​នៅលើ​ដី ដោយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​អង្គុយ​ដូចជា​ពេល​កើត​នៅ​ពេទ្យ​។ ថ្វី​ត្បិត​តែ​នេះ​ជា​ការ​កើត​បន្ទាន់​ក៏ដោយ​ក៏​អ្នក​ត្រូវតែ​ថែទាំ​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​ឲ្យបាន​ល្អ​ដែរ ដោយ​ដៃ​មួយ​ចំហៀង​ទប់​ក្បាល​កូន ហើយ​មួយ​ចំហៀង​ទៀត​ទប់​ខាងក្រោម​របស់​មនុស្ស​ស្រី​កុំឲ្យ​វា​ដាច់រហែ​កខ្លាំង​។ ខណៈពេល​នោះ​អ្នក​ក៏​ត្រូវ​ទូរស័ព្ទ​ហៅ​ឡានពេទ្យ​ដូចគ្នា ដើម្បី​ស្តាប់​ការណែនាំ​បន្ថែម​ក្នុងខណៈពេល​ដែល​អ្នករ​ង​ចាំ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។