អ្នក​ប្រដាល់​វ័យ​ក្មេង​ម្នាក់​ថា ​​​ទោះ​ឃើញ​​​អ្នក​​​​ចាស់​ៗ​​​​​ជីវភាព​ក្រ ​ក៏​ខ្លួន​​បន្ត​​កីឡា​នេះ

​​ជើង​ខ្លាំង​​​វ័យ២០​ឆ្នាំ​​​ ខុន បូឡា បាន​ប្រាប់​មក​កាន់ Sabay ​ក្រោយ​ខ្លួន​​បញ្ចប់​ភារកិច្ច​នៅ​​លើ​សង្វៀន PNN ​ម្សិល​មិញ​​ដោយ​​​រូប​គេ​ នឹង​មិន​បោះបង់​​អាជីព​ប្រដាល់​មួយ​នេះ​ចោល​ឡើយ បើ​ទោះ​បី​​​ឃើញ​​គំរូ​​អ្នក​ប្រដាល់​ចាស់​ៗ​មួយ​ចំនួន​​​មាន​ជីវភាព​​ខ្វះ​ខាត ​ឬ​គ្មាន​អ្នក​​​យក​ចិត្ត​ទុក​ដាក់​ក្រោយ​បញ្ចប់​របរ​ឈឺ​ខ្លួន​នេះ​ក៏ដោយ។

 

 អ្នក​ប្រដាល់​វ័យ​ក្មេង​ម្នាក់​ថា ​​​ទោះ​ឃើញ​​​អ្នក​​​​ចាស់​ៗ​​​​​ជីវភាព​ក្រ ​ក៏​ខ្លួន​​បន្ត​​កីឡា​នេះកីឡាករ ខុន បូឡា

 

​អ្នក​ប្រដាល់​​ប្រឡូក​ប្រដាល់​អស់​៥​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​រូប​គេ​មិន​​​បាក់​ទឹក​ចិត្ត​​​ និង​នៅ​តែ​បន្ត​អាជីព​ឈឺ​ខ្លួន​នេះ​ដដែល បើ​ទោះ​ឃើញ​គំរូ​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​​ចាស់​ៗ​មួយ​ចំនួន​មាន​ជីវភាព​​មិន​ធូរធារ​​​ដោយ​អាជីព​មួយ​​នេះ​ក៏​ដោយ។ ​កត្តា​​មួយ​ដែល​ធ្វើ​ឲ្យ​កីឡាករ​មក​​ក្លឹប​កង​ពល​លេខ៨​​​ភ្នំ​ទ្រព្យ​​គ្មាន​បំណង​បោះបង់​​របរ​នេះ​ចោល​​គឺ​មកពី​ខ្លួន​គិត​ថា អនាគត​​នឹង​មាន​អ្នក​គាំទ្រ​ច្រើន​ដូច​កីឡា​ផ្សេងៗ រួម​ទាំង​សហព័ន្ធ​​កីឡា​ប្រដាល់​​លើក​តម្កើង​កីឡា​​មួយ​នេះ​កាន់​តែ​​ខ្ពស់។

 

​ចង់​ដឹង​កីឡាករ ខុន បូឡា ​និយាយ​អ្វី​ខ្លះ​សូមមើល​វីដេអូ​ខាង​ក្រោម៖​

 

 

​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​

  • អ្នក​ប្រដាល់​វ័យ​ក្មេង​ម្នាក់​ថា ​​​ទោះ​ឃើញ​​​អ្នក​​​​ចាស់​ៗ​​​​​ជីវភាព​ក្រ ​ក៏​ខ្លួន​​បន្ត​​កីឡា​នេះ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:កីឡា