មូល​ហេតុ​សាមញ្ញត្រូវ​ដឹង ​មុនជិះ​រថយន្ត​ឈ្នួល​ទៅ​តាម​បណ្តាខេត្ត

ប្រិយមិត្ត​ជា​ច្រើន តែង​តែ​ជ្រើសរើស​​យក​​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​រថយន្ត​ជា​រឿយៗដើម្បី​ដំណើរ​កំសាន្ត ឬ​ទៅ​លេង​ស្រុក​កំណើត​ដោយ​មិន​បាន​គិត​ពីកត្ដា​អ្វី​ច្រើន​ទេ។​ ប៉ុន្តែ​ប៉ុន្មាន​ចំណុច​នេះ អាច​​ឱ្យ​ប្រិយមិត្ត​ពិចារណា​​បាន​ មុននឹង​សម្រេច​ចិត្ត​ជិះ​រថយន្ត​ឈ្នួល ដែល​ផ្តល់​ភាពកក់ក្តៅ​និង​សុវត្ថិភាព​សម្រាប់ការ​ធ្វើ​ដំណើរ​។

 

មូល​ហេតុ​សាមញ្ញត្រូវ​ដឹង ​មុនជិះ​រថយន្ត​ឈ្នួល​ទៅ​តាម​បណ្តាខេត្ត

 

លោក មឿន សម្បត្តិ ដែល​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​ក្នុង​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ LARRYTA ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​​​​​​ដើម្បី​អាច​ជិះ​រថយន្ត​ឈ្នួល​​ប្រកប​ដោយ​ទំនុកចិត្ត ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ ​ឬ​អាច​និយាយ​​បាន​ថារថយន្ត​​ស្ដង់ដារ អ្នក​ធ្វើ​ដំណើរ​គប្បី​​​សិក្សា​ពី​​​លក្ខណៈ​សម្បត្តិ​និង​សេវាកម្មផ្សេងៗ​ដែល​ក្រុមហ៊ុន​រថយន្ត​ផ្តល់​ដល់​អតិថិជន។

 

លោក​ថា ​ក្រុមហ៊ុន​ស្តង់​ដា​​​តែង​តែ​​​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថជន ដូចជា​ការ​​​បញ្ជា​ទិញ​សំបុត្រ ឬ​កក់​សំបុត្រ​ឡាន​​ដែល​អាច​ធ្វើ​តាម​អន​ឡាញ ផ្ដល់​ព័ត៌មាន​ទាន់​សភាពការ​ជូន​អតិថិជន​ ​ហើយ​អាកប្បកិរិយា​​អ្នក​បើកបរ​ជា​ចំណុច​ដែល​យកចិត្តទុកដាក់​បំផុត​។

 

មូល​ហេតុ​សាមញ្ញត្រូវ​ដឹង ​មុនជិះ​រថយន្ត​ឈ្នួល​ទៅ​តាម​បណ្តាខេត្ត

 

លោក​បាន​បន្ត​ថា ក្រុមហ៊ុន​​​ដែល​មាន​លក្ខណៈ​ស្តង់ដា​​ក្រៅ​ពី​​រក​ប្រាក់​ចំណេញ ក្រុមហ៊ុន​​តែង​តែ​​គួរ​គិត​ពី​សុវត្ថិភាព​ជា​ចម្បង​លើការ​ត្រួត​ពិនិត្យ​​បច្ចេកវិទ្យា​លើ​រថយន្ត​ដែល​ត្រូវ​ចេញ​ដំណើរ​រាល់​ថ្ងៃ​ ការ​បំពាក់​បច្ចេកវិទ្យា​​ដូច​ជា GPS សម្រាប់​តាម​ដាន​អ្នក​បើកបរ​ដែល​អសកម្ម​ក្នុង​ពេល​បំពេញ​ការងារ​ ឬ​សុជីវធម៍​ក្នុង​ការ​និយាយ​ស្ដី ឬ​ឥរិយាបថ​នៃ​ការ​បើក​បរជា​ដើម៕

នៅ​ព្រឹកមិញ​នេះ ក្រុមហ៊ុន​រថយន្តឈ្នួល​​ LARRYTA បាន​ចុះ​អនុស្សារណយោគយល់​​ជាមួយ​ក្រុមហ៊ុន RMA លើ​ការ​ប្រើប្រាស់​រថយន្ត​របស់​ក្រុមហ៊ុន​នេះ ដើម្បី​រត់​​ឈ្នួល​ដឹក​ដំណើរ។ ការ​ចុះ​អនុស្សារណយោគយល់​នេះ មាន​​ការ​​បណ្តុះបណ្តាល​បច្ចេកទេស​ ក៏​ដូចជា​ការ​ផ្តល់​សេវាកម្ម​ជួសជុល​ថែទាំ​​រថយន្ត​។

 

ចុច​អាន៖ នេះ​ជា​ពេល​អាក្រក់​បំផុត​ ដែល​សម្រេច​ចិត្ត​ទិញ​ផលិតផល​ Apple ថ្មី

 

អត្ថបទ៖ រក្សា