មន្រ្តីកាំកុងត្រូល​ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ​ទំនិញនៅផ្សារ ចំនួន៣ តែរក​មិនឃើញ​ទំនិញ​ខូចគុណភាព

(ពោធិ៍សាត់)៖ សាខាកាំកុងត្រូល ខេត្តពោធិ៍សាត់ដឹកនាំដោយ លោក ហ៊ុយ ភារម្យ ប្រធានសាខា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ម្ហូបអាហារ នៅផ្សារបំណក់ ផ្សារស្វាយដូនកែវ និងផ្សារត្រពាំងជង ស្រុកក្រគរ។ ជាលទ្ធផល មន្រ្តីកាំកុងត្រូល និងក្រុមការងារ មិនបានរកឃើញទំនិញដែលមានជាតិគីមីនោះនោះទេ ប៉ុន្ដែរកឃើញទំនិញមួយចំនួនដែលខូចគុណភាព និងគ្មានអាស្រ័យដ្ឋានច្បាស់លាស់។

មន្រ្តីកាំកុងត្រូល​ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ​ទំនិញនៅផ្សារ ចំនួន៣ តែរក​មិនឃើញ​ទំនិញ​ខូចគុណភាព

មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ពេលចុះត្រួតពិនិត្យនោះ ក្រុមការងារក៏បានធ្វើតេស្តបឋមលើផលិតផល ម្ហូបអាហាររមួយ ចំនួនផងដែរ ប៉ុន្តែពុំមានរកឃើញសារធាតុគីមីហាមឃាត់នោះឡើយ។

នៅក្នុងឱកាសនោះ មន្រ្តីកាំកុងត្រូល បានពន្យល់ណែនាំ និងចែក ផ្ទាំងរូបភាពអប់រំ ស្តីពីសុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងប្រជាពលរដ្ឋ ដើម្បីបង្កើនការយល់ដឹងកាន់តែខ្លាំងឡើង លើការលក់និងទិញ ទំនិញដែលខូចគុណភាព ចៀសវាងផលប៉ះពាល់ដល់សុខភាព នាពេលខាងមុខ។ ចំណែកទំនិញដែលខូចគុណភាព ត្រូវបានមន្ដ្រីជំនាញដកហូត ដើម្បីយកទៅកំម្ទេចចោល តាមនីតិវីធី៕

មន្រ្តីកាំកុងត្រូល​ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ​ទំនិញនៅផ្សារ ចំនួន៣ តែរក​មិនឃើញ​ទំនិញ​ខូចគុណភាព មន្រ្តីកាំកុងត្រូល​ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ​ទំនិញនៅផ្សារ ចំនួន៣ តែរក​មិនឃើញ​ទំនិញ​ខូចគុណភាព មន្រ្តីកាំកុងត្រូល​ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ​ទំនិញនៅផ្សារ ចំនួន៣ តែរក​មិនឃើញ​ទំនិញ​ខូចគុណភាព មន្រ្តីកាំកុងត្រូល​ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ​ទំនិញនៅផ្សារ ចំនួន៣ តែរក​មិនឃើញ​ទំនិញ​ខូចគុណភាព មន្រ្តីកាំកុងត្រូល​ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ​ទំនិញនៅផ្សារ ចំនួន៣ តែរក​មិនឃើញ​ទំនិញ​ខូចគុណភាព មន្រ្តីកាំកុងត្រូល​ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ​ទំនិញនៅផ្សារ ចំនួន៣ តែរក​មិនឃើញ​ទំនិញ​ខូចគុណភាព

ប្រភព ៖ freshnewsasia

 

  • មន្រ្តីកាំកុងត្រូល​ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ​ទំនិញនៅផ្សារ ចំនួន៣ តែរក​មិនឃើញ​ទំនិញ​ខូចគុណភាព已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:កំសាន្ត
Tags: