កងទ័ព​កូរ៉េ​ខាងត្បូង​បង្កើន​ចំនួន​មី​ស៊ី​ល​HYUNMOO

យោង​តាម YONHAP ថា ប្រភព​ព័ត៌មាន​រដ្ឋាភិបាល​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ សីហា ថា កងទ័ព​កូរ៉េ​ខាងត្បូង​បាន​បង្កើត​យ៉ាងច្រើន​នូវ​ចំនួន​មី​ស៊ី​ល HYUNMOO ដើម្បី​អាច​ប្រឈម​មុខ​កាន់តែ​ប្រសើរ​ចំពោះ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង ។

ប្រភព​នេះ​រៀបរាប់​ថា កងទ័ព​បាន​រៀបចំ​ផែនការ​មួយ ដើម្បី​អាច​កម្ទេច​ដំណាលគ្នា​ពេល​មាន​វិបត្តិ​បណ្តា​មូលដ្ឋាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង ។

មន្ត្រី​ម្នាក់​គូសបញ្ជាក់​ថា ដើម្បី​បំពេញ​ផែនការ​នេះ កូរ៉េ​ខាងត្បូង​ត្រូវការ​មី​ស៊ី​ល​បាលី​ស្ទិ​ក​កាន់តែ​ច្រើន​ថែម​ទៀត ។ មន្ត្រី​នេះ​បន្ត​ថា ការ​ទទួល​បាន​ថែម​ទៀត បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី HYUNMOO 2A និង​ដែល​អាច​បាញ់​បាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​និង HYUNMOO 2B អាច​បាញ់​បាន​ចម្ងាយ​៥០០​គីឡូម៉ែត្រ ព្រមទាំង​មី​ស៊ី​ល HYUNMOO 3 អាច​បាញ់​បាន​ចម្ងាយ​១.០០០​គីឡូម៉ែត្រ នឹង​អាច​ជួយ​ដល់​ក្រុង​សេ​អ៊ូ​ល​កម្ទេច​ការ​គំរាមកំហែង​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង ។ បណ្តា​មី​ស៊ី​ល​របស់​កូរ៉េ​ខាងត្បូង​ជា​ទូទៅ​មាន​រយៈ​ខ្លី​គឺ​បាញ់​បាន​ជិត ក៏​ប៉ុន្តែ​បាញ់​ត្រង់​គោលដៅ​ជា​បណ្តា​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង ។ ជាមួយ​គម្រោង​ផលិត​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល KAMD (KOREA AIR AND MISSILE DEFENSE ) និង​ប្រព័ន្ធ «KILL CHAIN» សម្រាប់​ចាប់ កំណត់​អត្តសញ្ញាណ​មី​ស៊ី​ល និង​ស្ទាក់​កម្ទេច​មី​ស៊ី​ល អាច​ឱ្យ​ក្រុង​សេ​អ៊ូ​ល​រារាំង​ការ​គំរាមកំហែង​នានា​របស់​កូរ៉េ​ខាងជើង ។

កងទ័ព​កូរ៉េ​ខាងជើង​កំណត់​ឃើញ​ខ្សែក្រវាត់​មី​ស៊ី​ល​កូរ៉េ​ខាងជើង​ចំនួន​៣​។ ខ្សែក្រវាត់​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​ពី​៥០​ទៅ​៩០​គីឡូម៉ែត្រ​ខាងជើង​តំបន់​ខ្សែបន្ទាត់​ព្រំដែន ។ ខ្សែក្រវាត់​នេះ​មាន​មី​ស៊ី​ល​ធុន SCUD ពី​៥០០​ទៅ​៦០០​គ្រាប់ ដែល​អាច​បាញ់​មាន​ចម្ងាយ​ពី​៣០០​ទៅ​៧០០​គីឡូម៉ែត្រ ។ ខ្សែក្រវាត់​ទី​២​ស្ថិត​នៅ​ចម្ងាយ​ពី​៩០​ទៅ​១២០​គីឡូម៉ែត្រ ខាងជើង​ខ្សែបន្ទាត់​ព្រំដែន​ដែល​មាន​មី​ស៊ី​ល​ធុន RODONG រយៈ​មធ្យម​ពី​២០​ទៅ​៣០០​គ្រាប់ ។ ចំណែក​ខ្សែក្រវាត់​ទី​៣ ស្ថិត​នៅ​ជ្រៅ ក្នុង​ប្រទេស​មាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម​ពី​៣០​ទៅ​៥០​គ្រាប់ ហើយ​ព័ត៌មាន​ចុង​ក្រោយ​ទាំងឡាយ​គូសបញ្ជាក់​ពី​ការ​ដាក់​ពង្រាយ​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប KN-08 ។ មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​នេះ​អាច​បាញ់​ដល់​បណ្តា​មូលដ្ឋាន​អា​េ​ម​រិ​ក​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ក្នុង​នោះ​មាន​មូលដ្ឋាន​យោធា​នៅ​កោះ​ហ្គា​ម​ជាដើម ៕