កក្រើក​ទៀតហើយ Official បទ​ថ្មី របស់ ងួន ចាន់​ដេវីដ (​មាន​វីដេអូ​)

6 Videos


បន្ទាប់ពីជោគជ័យជាមួយនឹង Original Song បទ«រាំញីកែងជើង» ដែលជាបទញាក់កន្ត្រាក់អារម្មណ៍ ទស្សនិកជនឲ្យគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី កាលពីរដូវចូលឆ្នាំកន្លងទៅនោះ ពេលនេះ លោក ងួន ចាន់ដេវីដ ត្រៀមនឹងធ្វើឲ្យកក្រើកម្តងទៀតហើយ ជាមួយនឹងបទថ្មីមួយទៀតដែលបទនោះមានចំណងជើងថា «No Smoke » ។

កក្រើក​ទៀតហើយ Official បទ​ថ្មី របស់ ងួន ចាន់​ដេវីដ (​មាន​វីដេអូ​)

បទថ្មីរបស់ ងួន ចាន់ដេវីត ដែលមានចំណងជើងថា «No Smoke» គឺជាបទចម្រៀងបែបអប់រំ យុវវ័យសម័យថ្មី ជុំវិញការជក់បារី ហើយក៏ជាស្នាដៃនិពន្ធបទថ្មីមួយទៀតរបស់ ដេវិដ និង សម្រួលតន្ត្រីដោយ លោក រិន ធិរ៉ា ។ តាមរយៈបទចម្រៀងដែលមានចំណងជើងថា «No smoke » ដែលជាOfficial ស្នាដៃថ្មីនេះដែរ ក្រោយពីបានបង្ហាញក្នុងបណ្តាញសង្គមហ្វេសប៊ុកមិនបានប៉ុន្មានថ្ងៃផងនោះ ឃើញថាមានការគាំទ្រខ្លាំង ដោយមានអ្នកចុចចូលមើលដ៏ច្រើនលើសលប់ ជាមួយនឹងបទម្រៀងដ៏ញាក់កន្ត្រាក់អារម្មណ៍នេះដែរ ក៏នឹងត្រៀមចេញ MV ក្នុងពេលឆាប់ៗនេះ ។

កក្រើក​ទៀតហើយ Official បទ​ថ្មី របស់ ងួន ចាន់​ដេវីដ (​មាន​វីដេអូ​)

ដេវីដ សង្ឃឹមថាបទចម្រៀងថ្មីមួយបទនេះនឹងទទួលបានការគាំទ្រយ៉ាងច្រើន មិនចាញ់បទចម្រៀងមុនៗឡើយ ។

កក្រើក​ទៀតហើយ Official បទ​ថ្មី របស់ ងួន ចាន់​ដេវីដ (​មាន​វីដេអូ​)

ចង់ដឹងថា Official បទថ្មីរបស់ ដេវីដ ពីរោះទាក់ទាញយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ ៕

ជួន នូវ

កក្រើក​ទៀតហើយ Official បទ​ថ្មី របស់ ងួន ចាន់​ដេវីដ (​មាន​វីដេអូ​)