អ្នកគាំទ្រ​ផ្ទុះ​ការរិះគន់​បែប​វាយប្រហារ​អ្នកចម្រៀង Original Song មួយចំនួន​ថា​…(​មាន​វីដេអូ​)

6 Videos


ថ្មីនេះៗនៅលើបណ្តាញសង្គមហ្វេសប៊ុកគេចាប់អារម្មណ៍ឃើញមានផ្ទុះឡើងនូវមតិរិះគន់មួយ ដែលរិះគន់ទៅលើតារាចម្រៀង Original Song មួយចំនួនតូចថាមានចរិតអំនួតជ្រុល និង មិនយល់ពីអ្វីដែលហៅថាការ Cover បទចម្រៀង ដែលធ្វើឱ្យពួកគេអាក់អន់ចិត្តលែងចង់គាំទ្របន្តទៀតក្នុងការចេញបទក្រោយរបស់តារាចម្រៀងមួយចំនួននោះ ។

អ្នកគាំទ្រ​ផ្ទុះ​ការរិះគន់​បែប​វាយប្រហារ​អ្នកចម្រៀង Original Song មួយចំនួន​ថា​…(​មាន​វីដេអូ​)

បើតាមគណនីហ្វេសប៊ុកមួយបានលើកឡើងឱ្យដឹងថា «ស្តាយទឹកចិត្តដែលខំគាំទ្រអ្នកចម្រៀង Original Song មួយចំនួនណាស់ ។ សឹងតែមិនជឿថា ក្រោយពីពួកគាត់បានល្បីបន្តិចបន្តួច ពួកគាត់បែរជាចេញចរិតគ្មានអ្នកណាប្រៀបស្មើពួកគាត់យ៉ាងដូច្នេះសោះ។ គាត់ជាអ្នកសិល្បៈ ប៉ុន្តែពួកគាត់មិនទាន់យល់អត្ថន័យនៃពាក្យថា ខូវើ (Cover) យ៉ាងម៉េចផងហ្នឹង អ៊ីចឹងថ្ងៃក្រោយបងៗកុំចេញបទចម្រៀងទៀតអីបង ខ្លាចមានគេ ខូវើ បងឯងទៀត ។ មានពាក្យនិយាយទៅកាន់ពួកគាត់ចុងក្រោយ ខ្ញុំស្តាយទឹកចិត្តដែលខំស្រឡាញ់ និង គាំទ្រពួកគាត់កន្លងមកណាស់»

អ្នកគាំទ្រ​ផ្ទុះ​ការរិះគន់​បែប​វាយប្រហារ​អ្នកចម្រៀង Original Song មួយចំនួន​ថា​…(​មាន​វីដេអូ​)

ជាមួយគ្នានេះដែរ តារាហ្វេសប៊ុកដ៏មានប្រជាប្រិយ PeypeyDy ក៏បានបញ្ចេញមតិលើរឿងនេះដែរ ដោយតារាហ្វេសប៊ុករូបនេះបាននិយាយថា «សង្កេតឃើញថាOriginal Songមានអ្នកគាំទ្រច្រើនហើយខ្ញុំពិតជាសរសើរគាត់ដែលអាចបង្កើតបទចម្រៀងមួយបទដែលពីរោះនិងមានន័យកាន់តែស្តាប់កាន់តែចូលចិត្តប៉ុន្តែតារាចម្រៀងOriginal Songខ្លះហាក់ដូចជាមានអំនួតមោទកភាពលើខ្លួនជ្រុលអ្នកខ្លះទើបតែល្បីបានមួយបទឬពីរបទហើយអ្នកខ្លះវិញលិចបាត់ជិតមួយទសវត្សរ៍ហើយទើបតែរះវិញបានប៉ុន្មានបទតែនិយាយពីចរិតគឺថាជាង Beyoncé Rihanna Taylor Swiff ទៀត ។ អ្នកខ្លះល្បីបានប៉ុន្មានបទតែឱ្យតែអារឿងដែលពាក់ព័ន្ធនឹងបទចម្រៀងដូចជាគេcover គេcopy អីហ្នឹងគឺតែងតែមានវត្តមានរបស់គាត់ហើយ ។ អ្នកចម្រៀងអាចល្បីគឺអាស្រ័យលើបទតែបើចរិតមិនកើតបទដែលខំច្រៀងប្រហែលជាទុកស្តាប់តែឯងហើយ នៅមានច្រើនទៀតតែសង្ខេបប៉ុណ្ណឹងសិនចុះ»

អ្នកគាំទ្រ​ផ្ទុះ​ការរិះគន់​បែប​វាយប្រហារ​អ្នកចម្រៀង Original Song មួយចំនួន​ថា​…(​មាន​វីដេអូ​)អ្នកគាំទ្រ​ផ្ទុះ​ការរិះគន់​បែប​វាយប្រហារ​អ្នកចម្រៀង Original Song មួយចំនួន​ថា​…(​មាន​វីដេអូ​)

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ ទោះបីជាតារាហ្វេសប៊ុក និង ប្រិយមិត្តខាងលើមិនបានបញ្ចេញឈ្មោះតារាចម្រៀង Original Song ដែលគេរិះគន់យ៉ាងណា តែគេក៏អាចដឹងច្បាស់ថាជាតារាចម្រៀងរូបណាដែរ ព្រោះមុននេះបន្តិចមានតារាចម្រៀង Original Song ពីររូបដែលប្រិយមិត្តស្គាល់ច្បាស់គឺអ្នកនាងអេដានិង លោក អ៊ួង សូរីយា បានប្រតិកម្មនឹងប្រិយមិត្តនារីម្នាក់ក្រោយពីប្រិយមិត្តម្នាក់នោះបានយកបទចម្រៀង Original Song «នឹកអូនបានត្រឹមស្រមៃ» របស់លោក អ៊ួង សូរីយា ទៅ Cover ដោយផ្លាល់ប្តូរប៉ារ៉ូលបន្តិបន្តួច និង ដាក់ចំណងជើងថ្មីថា «អង្វរបងឈប់គិតពីអូន» ៕ សាកល

អ្នកគាំទ្រ​ផ្ទុះ​ការរិះគន់​បែប​វាយប្រហារ​អ្នកចម្រៀង Original Song មួយចំនួន​ថា​…(​មាន​វីដេអូ​)អ្នកគាំទ្រ​ផ្ទុះ​ការរិះគន់​បែប​វាយប្រហារ​អ្នកចម្រៀង Original Song មួយចំនួន​ថា​…(​មាន​វីដេអូ​)អ្នកគាំទ្រ​ផ្ទុះ​ការរិះគន់​បែប​វាយប្រហារ​អ្នកចម្រៀង Original Song មួយចំនួន​ថា​…(​មាន​វីដេអូ​)