អ្នក​ធាត់​ដុះ​ក្បាល​ពោះ​ធំ ​ត្រូវ​ការ​ស្រូប​ពន្លឺ​ថ្ងៃ​ច្រើន

អ្នក​ធាត់​ដុះ​ក្បាល​ពោះ​ធំ ​ត្រូវ​ការ​ស្រូប​ពន្លឺ​ថ្ងៃ​ច្រើន
ក្រុងហ្គៀលហ្វដ៖ ការសិក្សាមួយបានលើកឡើងថា បើរាងកាយអ្នកផ្ទុកវីតាមីន D មិនគ្រប់គ្រាន់ វាអាចដោយសារតែកម្រិតកោសិកាខ្លាញ់ច្រើនហួស។

ថ្មីៗនេះ ការធាត់ជ្រុលមានទំនាក់ទំនងនឹងកង្វះវីតាមីន D។

យោងតាមការសិក្សាដែលចុះផ្សាយក្នុងប្រតិបត្ដិ PLOS Medicine បានបង្ហាញថា វីតាមីន D អាចត្រូវបានរាំងខ្ទប់នៅក្នុងកោសិកាខ្លាញ់។ ដូច្នេះ សមាសធាតុវីតាមីននៅសេសសល់តិចតួចប៉ុណ្ណោះដែលអាចបន្ដចលនាចរន្ដក្នុងឈាមបាន។

អ្នកសម្បុរខ្មៅស្រគាំ ដូចជា ប្រជាជនអាហ្រ្វិក អាហ្រ្វិក ការ៉ាអ៊ីប និងប្រជាជនអម្បូរដើមអាស៊ីភាគខាងត្បូង បានទទួលនូវការការពារពីកម្ដៅថ្ងៃខ្លាំងពីធម្មជាតិ ពីព្រោះពួកគេមានជាតិមេឡានីនដ៏ច្រើនសន្ធឹក។ប៉ុន្ដែពួកគេត្រូវការពន្លឺព្រះអាទិត្យយ៉ាងតិចពី ៣ ទៅ ៥ ដងលើសជនជាតិស្បែកសដើម្បីទទួលបានបរិមាណវីតាមីន D គ្រប់គ្រាន់។

ការសំដិលថ្ងៃដោយគ្មានក្រែមការពារគឺជាវិធីដ៏ល្អបំផុតក្នុងការជំរុញកំណើនបរិមាណវីតាមីន D ក្នុងរាងកាយ ហើយវាមានប្រសិទ្ធភាពខ្ពស់ជាងការប្រើប្រាស់ឱសថជំនួយឆ្ងាយ។

ជាក់ស្ដែង ចំណាយពេលសំដិល ៣០ នាទីក្នុងរដូវក្ដៅសម្រាប់ស្បែកដើម្បីស្រូបយកវីតាមីន D ០,២៥ មិល្លីក្រាម ខណៈឱសថជំនួយមានផ្ទុកវីតាមីន D តែ ០,០២៥ មិល្លីក្រាម។

អ្នកស្រី ស៊ូសាន ឡាញ៉ាមញូវ សាស្ដ្រាចារ្យផ្នែកចំណីអាហារនៅសាកលវិទ្យាល័យស៊ឺរ៉េ និងជាសមាជិកគណកម្មការជំនាញដែលចេញផ្សាយគោលការណ៍ណែនាំថ្មីៗបានពន្យល់ថា ស្បែកអាចទទួលយកវីតាមីន D ពេលសំដិលថ្ងៃត្រឹម ៣០ នាទីដំបូងប៉ុណ្ណោះក្រោយវេលានោះ វាឈប់ដោយឯកឯង ពីព្រោះវាដឹងថា គ្រប់គ្រាន់ហើយ៕HR

ប្រភព៖ postkhmer

  • អ្នក​ធាត់​ដុះ​ក្បាល​ពោះ​ធំ ​ត្រូវ​ការ​ស្រូប​ពន្លឺ​ថ្ងៃ​ច្រើន已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:សុខភាព
Tags: