ដឹង​អត់ ទីតាំង​មុន​នៅ​លើ​រាងកាយ អាច​ប្រាប់​ពី​ស្ថានភាព​សុខភាព​អ្នក

មនុស្ស​មួយ​ចំនួន​តែងតែ​កើត​មាន​មុន​នៅ​លើ​ផ្ទៃមុខ និង​រាងកាយ ប៉ុន្តែ​ពួកគេ​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា ទីតាំង​នៃ​មុន​ទាំង​នោះ អាច​ប្រាប់​ពី​ស្ថានភាព​សុខភាព​របស់​ពួកគេ។

 

ដឹង​អត់ ទីតាំង​មុន​នៅ​លើ​រាងកាយ អាច​ប្រាប់​ពី​ស្ថានភាព​សុខភាព​អ្នក

 

 

#១ មុន​នៅលើ​ផ្នែក​ខាងក្រោម ឬ គូទ៖ អាច​បណ្តាល​មក​ពី​ខោ​ក្នុង ដែល​មិនមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ឬ​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​របប​អាហារ។ ដំបូង​ត្រូវ​ព្យាយាម​ជ្រើសរើស​ខោ​ក្នុង ដែល​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ប៉ុន្តែ​ប្រសិន​បើ​មិន​ទទួល​បាន​ផល ត្រូវ​ចាត់​វិធានការ ដើម្បី​ផ្លាស់ប្តូរ​របបអាហារ​វិញ។

 

#២ មុន​នៅលើ​ថ្គាម ឬ ក៖ អាច​បណ្តាល​មកពី​អ័រម៉ូន និង​ក្រពេញ។ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​មុន​នៅលើ​ថ្គាម ឬ ក របស់​អ្នក វា​បង្ហាញ​ពី​ផលប៉ះពាល់​នៅលើ​ក្រពេញ Adrenal ឬ ការ​ទទួលទាន​ជាតិស្ករ​ខ្ពស់។

 

#៣ មុន​នៅលើ​ស្មា៖ ភាព​តានតឹង អាច​ជា​មូលហេតុ​នៃ​ការ​កើតមុន នៅ​តំបន់​ជុំវិញ​ស្មា។

 

#៤ មុន​នៅលើ​ទ្រូង៖ វា​បង្ហាញ​ឲ្យ​ឃើញ​ពី​បញ្ហា​មួយ​ចំនួន​នៃ​ប្រព័ន្ធ​រំលាយអាហារ។ ការ​ទទួលទាន​ភេសជ្ជៈ​ត្រជាក់​ច្រើន​ពេក ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​នេះ​ដែរ។

 

#៥ មុន​នៅលើ​កែងដៃ៖ មុន​នៅលើ​តំបន់​នេះ​គេ​អាច​ហៅ​វា​ថា​ជា​អាការៈ Keratosis Polaris (បញ្ហា​ស្បែក​ដែល​មិន​បង្ក​គ្រោះថ្នាក់) ដែល​បង្ក​ឡើង​ដោយ​ការផលិត​នៃ​កោសិកា​ងាប់ ឬ ចលនា​ឈាម​រត់​មិន​បាន​ល្អ។ វា​ក៏​អាច​បង្កឡើង​ដោយ​ការ​ប្រើប្រាស់​វីតាមីន​រាងកាយ ដែល​គ្មាន​ប្រសិទ្ធភាព​ផងដែរ។

 

#៦ មុន​នៅលើ​ក្បាលពោះ៖ វា​បង្ហាញ​ថា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​មាន​បញ្ហា។

 

#៧ មុន​នៅលើ​ភ្លៅ៖ វា​អាច​កើតឡើង​ដោយសារ​តែ​មាន​ប្រតិកម្ម​អាលែហ្ស៊ី ពី​ការ​ប្រើប្រាស់​សាប៊ូ ឬ ឡេ (Lotion)។

 

#៨ មុន​នៅលើ​ខ្នង៖ ខ្នង គឺ​ជា​តំបន់​ទូទៅ​បំផុត​មួយ​ចំពោះ​ការ​កើត​មុន ប៉ុន្តែ​វា​អាច​បង្ក​ឡើង​ដោយ ដំណើរការ​ខុស​ប្រក្រតី​នៃ​ប្រព័ន្ធ​ប្រសាទ និង​រំលាយអាហារ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ timeforyoumag