កម្មវិធី «មុខរបរខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN បាត់បង់​បេក្ខជន​ជា​លើក​ទី​៥

«មុខរបរខ្ញុំ» រដូវ​កាល​ទី​ពីរ ឬ My Place ជា​កម្មវិធី​ជីវិត​ពិត​កំពុង​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ PNN បាន​បាត់​បង់​បេក្ខជន​ជា​លើក​ទី​៥ កាល​ពី​ថ្ងៃ​សុក្រ​ ទី​១២ សីហា ក្រោយ​ពី​ត្រូវ​បេក្ខជន​រួម​ក្រុម​បោះ​ឆ្នោត​ទម្លាក់។

 

កម្មវិធី «មុខរបរខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN បាត់បង់​បេក្ខជន​ជា​លើក​ទី​៥

 

បេក្ខនារី អ៊ួយ សុគន្ធា បាន​ចាក​ចេញ​ពី​កម្មវិធី បន្ទាប់​ពី​ត្រូវ​បាន​បោះ​ឆ្នោត​ទម្លាក់​ដោយ​បេក្ខជន​រួម​ក្រុម។ និស្សិត​ឆ្នាំ​ទី១ ដែល​មាន​ដើម​កំណើត​ក្នុង​ខេត្ត​តាកែវ រូប​នេះ បាន​និយាយ​ថា​៖ “កាល​ដែល​ខ្ញុំ​មិន​ទទួល​បាន​ប្រាក់​រង្វាន់​ក្នុង​កម្មវិធី​ដើម្បី​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​នេះ គឺ​ជា​បរាជ័យ​មួយ​នៅ​ក្នុង​ជីវិត តែ​វា​ក៏​ជា​មេរៀន​មួយ​សម្រាប់​ខ្ញុំ ដោយ​សារ​តែ​ខ្ញុំ​គិត​ថា បើ​យើង​ធ្វើ Business មួយ​ផ្ទាល់​ខ្លួន​ ហើយ​យើង​អត់​បាន​ដឹង អត់​បាន​រៀន​សូត្រ​អី​កន្លង​មក​ ក៏​វា​អាច​ឲ្យ​យើង​ទទួល​រង​បរាជ័យ​ដែរ ដូច្នេះ​នេះ​ជា​មេរៀន​មួយ​សម្រាប់​ខ្ញុំ សម្រាប់​ការ​ធ្វើ​អាជីវកម្ម​នៅ​ពេល​អនាគត”។

 

កម្មវិធី «មុខរបរខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN បាត់បង់​បេក្ខជន​ជា​លើក​ទី​៥

 

កម្មវិធី «មុខរបរខ្ញុំ» នៅ​រៀងរាល់​សប្ដាហ៍​នឹង​មាន​បេក្ខជន​ម្នាក់​ធ្លាក់​ចេញ​ពី​កម្មវិធី​ដែល​ការ​សម្រេច​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​​របស់​បេក្ខជន​​ចូល​រួម​ក្នុង​កម្មវិធី​រហូត​ដល់​សប្ដាហ៍​ទី​៩ ទើប​រក​ឃើញ​ជយលាភី។ សប្ដាហ៍​មុន បេក្ខជន​ដែល​នៅ​សល់​ទាំង​៦​រូប បាន​ប្រកួត​​ប្រជែង​គ្នា​លើ​ការ​លក់​សំបុត្រ​ដើម្បី​ស្វែង​រក​ភ្ញៀវ​មក​ចូល​ទស្សនា​ទស្សនីយ​ភាព​សិល្បៈ​នៅ​សមាគម​សុវណ្ណភូមិ។ ការ​លក់​សំបុត្រ​នេះ គឺ​ជា​ការ​ធ្វើ​អាជីវកម្ម​មួយ​ដើម្បី​បម្រើ​សេវាកម្ម​បំពេញ​ចំណី​អារម្មណ៍​ទៅ​ដល់​អតិថិជន។ ពួកគេ​ត្រូវ​បែង​ចែក​ជា ២ ក្រុម​ដើម្បី​លក់​សំបុត្រ​រក​អតិថិជន​តាម​ក្រុម​រៀង​ៗ​ខ្លួន​ ប៉ុន្តែ​ពួកគេ​ត្រូវ​សហការ​រួម​គ្នា​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​នោះ​ឡើង។

 

កម្មវិធី «មុខរបរខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN បាត់បង់​បេក្ខជន​ជា​លើក​ទី​៥

 

សប្តាហ៍​នេះ​វិញ បេក្ខជន​ដែល​នៅ​សល់​ទាំង ៥ រូប នឹង​ប្រកួត​គ្នា​ជា​លក្ខណៈ​ឯកជន​វិញ​ម្ដង​ ដោយ​ឲ្យ​ពួក​គេ​ទាំង ៥ នាក់​បង្កើត​អាជីវកម្ម​តូច​មួយ​រៀង​ៗ​ខ្លួន​នៅ​លើ​រថភ្លើង​ដែល​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​កំពត ដោយ​កម្មវិធី​ផ្ដល់​ដើម​ទុន ២០ ម៉ឺន​រៀល។

 

«មុខ​របរ​ខ្ញុំ» ចាប់​ផ្ដើម​ចាក់​ផ្សាយ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ ទី៤ កក្កដា ដោយ​ផ្សាយ​ជូន​ទស្សនា​ជា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់ សុក្រ វេលា​ម៉ោង ៨ ដល់​ម៉ោង ៨:៣០ យប់ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។ កម្មវិធី​​​តម្រូវ​ឲ្យ​បេក្ខជន​ចេះ​ធ្វើ​ការ​ជា​ក្រុម​ ហើយ​ក៏​នឹង​មាន​ភ្ញៀវកិត្តិយស​មក​ពី​វិស័យ​ខុស​ៗ​គ្នា​ចូល​រួម​និយាយ​ពី​បទពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំង​អស់​ត្រូវ​ប្រឹង​បញ្ចេញ​សមត្ថភាព​ការងារ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​​រង្វាន់​ទឹក​ប្រាក់​ចំនួន ២០ លាន​រៀល។

 

កម្មវិធី «មុខរបរខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN បាត់បង់​បេក្ខជន​ជា​លើក​ទី​៥

 

ទស្សនា​វីដេអូ​ខ្លី​នៃ​ការ​ជម្រុះ​បេក្ខនារី អ៊ួយ សុគន្ធា៖

 

អត្ថបទ៖ ពាណិជ្ជកម្ម