តារា​សម្ដែង​ចិន Wang Baoquiang ​ចាប់​បាន​ភស្តុតាង​ប្រពន្ធ​កំពុង​ដេក​ជាមួយ​អ្នក​គ្រប់​គ្រង

តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Wang Baoquiang បាន​បង្ហោះ​រូប​អាក្រាត​របស់​ប្រពន្ធ​លើ​អ៊ីនធឺណិត និង​ប្រកាស​លែងលះ​ក្រោយ​ពេល​ដឹង​ថា​ប្រពន្ធ​មាន​ស្នេហា​លួច​លាក់​ជាមួយ​អ្នក​គ្រប់​គ្រង​របស់​ខ្លួន​។

 

តារា​សម្ដែង​ចិន Wang Baoquiang ​ចាប់​បាន​ភស្តុតាង​ប្រពន្ធ​កំពុង​ដេក​ជាមួយ​អ្នក​គ្រប់​គ្រង

 

មុន​នេះ​បន្តិច​តារា​សម្ដែង​ប្រុស​ចិន Wang Baoquiang បាន​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម Weibo របស់​ចិន​នៅ​ពេល​ប្រកាស​លែងលះ​ប្រពន្ធ​របស់​ខ្លួន។ មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ស្លឈាម​បែប​នេះ​នោះ​គឺ​ប្រពន្ធ​របស់​លោក​បាន​លួច​លាក់​មាន​ស្នេហា​ជាមួយ​អ្នក​គ្រប់​គ្រង​របស់​ខ្លួន។ នៅ​ក្នុង​សារ​របស់​ខ្លួន តួ​រឿង “Lost in Thailand” បាន​បង្ហោះ​រូប​អាក្រាត​របស់​ប្រពន្ធ​ព្រម​ទាំង​បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ចាប់​ភស្តុតាង​ជាក់​ស្ដែង​ពេល​ប្រពន្ធ​កំពុង​រួម​មេត្រី​ជាមួយ​អ្នក​គ្រប់គ្រង។ “ចំណង​ស្នេហ៍​គ្មាន​សីលធម៌​របស់ Ma Rong និង​អ្នក​គ្រប់គ្រង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាពាហ៍ពិពាហ៍​យ៉ាង​ធ្ងន់ធ្ងរ បំផ្លាញ​ទាំង​គ្រួសារ។ ខ្ញុំ​សម្រេច​ចិត្ត​បែក​គ្នា​នឹង​នាង​ហើយ​ក៏​កាត់តំណែង​របស់​អ្នក​គ្រប់គ្រង​ដែរ”។ តារា​វ័យ​៣២​ឆ្នាំ​សរសេរ។

 

តារា​សម្ដែង​ចិន Wang Baoquiang ​ចាប់​បាន​ភស្តុតាង​ប្រពន្ធ​កំពុង​ដេក​ជាមួយ​អ្នក​គ្រប់​គ្រង

 

ភ្លាម​ៗ​ក្រោយ​ពេល​ត្រូវ​ប្ដី​ចោទ​ប្រកាន់ Ma Rong បាន​តប​វិញ​ថា ច្រើន​ខែ​កន្លង​ទៅ​នេះ Baoquiang មិន​បាន​រវីរវល់​នឹង​គ្រួសារ​ក៏​ដូច​ជា​ប្រពន្ធ​កូន​នោះ​ទេ។ នារី​រូប​នេះ​ថែម​ទាំង​បាន​ចោទ​ទៅ​វិញ​ទៀត​ថា ប្ដី​ខ្លួន​មាន​ស្រី​ញី​រាប់​មិន​អស់ ពេល​ត្រូវ​គេ​ចាប់​បាន​ទើប​ទម្លាក់​កំហុស​ឲ្យ​ប្រពន្ធ។ គួរ​បញ្ជាក់​ផង​ដែរ​ថា Baoquiang គឺ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​ចិន​ដោយ​លោក​ធ្លាប់​ចូល​រួម​សម្ដែង​ក្នុង​ភាពយន្ត​ល្បី​ៗ​ដូច​ជា “Lost in Thailand” និង” A World Without Thief” ជា​ដើម៕

 

តារា​សម្ដែង​ចិន Wang Baoquiang ​ចាប់​បាន​ភស្តុតាង​ប្រពន្ធ​កំពុង​ដេក​ជាមួយ​អ្នក​គ្រប់​គ្រង

 

តារា​សម្ដែង​ចិន Wang Baoquiang ​ចាប់​បាន​ភស្តុតាង​ប្រពន្ធ​កំពុង​ដេក​ជាមួយ​អ្នក​គ្រប់​គ្រង

 

តារា​សម្ដែង​ចិន Wang Baoquiang ​ចាប់​បាន​ភស្តុតាង​ប្រពន្ធ​កំពុង​ដេក​ជាមួយ​អ្នក​គ្រប់​គ្រង

 

ចុចអាន៖Hu Ge ត្រូវ​គេ​ទម្លាយ​ថា​ជិត​ចូល​រោងការ​ជាមួយ​កូន​ស្រី​មហាសេដ្ឋី​ស្ដុក​ម្នាក់

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ngoisaol