MIT​ ​និង​ ​Microsoft​ ​ផលិត​បច្ចេកវិទ្យា​​ បញ្ជា​ស្មាតហ្វូន​ដោយ​រូប​សាក់​

បេក្ខភាព​និស្សិត​ថ្នាក់​បណ្ឌិត​មួយ​ក្រុម​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​ ​Massachusetts Institute of Technology (MIT)​ ​បាន​សហការ​ជា​មួយ​អ្នក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​​ ​Microsoft​ ​ដើម្បី​បង្កើត​បច្ចេកវិទ្យា​បញ្ជា​ស្មាតហ្វូន​ដោយ​ប្រើ​សា្នម​សាក់។

 

MIT​ ​និង​ ​Microsoft​ ​ផលិត​បច្ចេកវិទ្យា​​ បញ្ជា​ស្មាតហ្វូន​ដោយ​រូប​សាក់​

 

បច្ចេកវិទ្យា​នេះ​មាន​ឈ្មោះ​ថា​ ​DuoSkin​ ​ដែល​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​បញ្ជា​ស្មាតហ្វូន​ ​ឬ​កុំព្យូទ័រ​ ​តាម​រយៈ​រូប​គំនូរ​ស្នាម​សាក់​ដ៏​ទាក់ទាញ​នៅ​លើ​ស្បែក​របស់​គេ។ កាន់​តែ​ពិសេស​ស្នាម​សាក់​នេះ​ក៏​អាច​ដើរ​តួ​ជា​អ្នក​រក្សា​ទិន្នន័យ​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ។

 

DuoSkin​ ​មាន​ទម្រង់​ដំណើរ​ការ​បញ្ជូន​រលក​ចរន្ត​អគ្គិសនី​ដូច​បន្ទះ​សៀគ្វី​ទូទៅ​ ​តែ​ពិសេស​ត្រង់​ថា​គេ​ប្រើ​មាស​សន្លឹក​សម្រាប់​ឲ្យ​ចរន្ត​ឆ្លង​កាត់។ រូប​សាក់​ទាំង​នោះ​ងាយ​ស្រួល​បង្កើត​ឡើង​ ​ហើយ​នឹង​ឆាប់​រលុប​ទៅ​វិញ​ក្នុង​រយៈពេល​កំណត់​មួយ។

 

 

អាន​បន្ត​ ​៖​ វៀតណាម​ចាប់​ផ្ដើម​ទទួល​រង​ផល​អាក្រក់​ពី​ហ្គេម​ Pokemon Go

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​verge