Balasie ចាកចេញពី Palace ទៅក្លិប Everton (មានវីដេអូ)

កីឡាករ Yannick Bolasie បានធ្វើដំណើរទៅកាន់ទីក្រុង Merseyside កាលពីម្សិលមិញ ដើម្បីធ្វើការពិនិត្យសុខភាព នៅក្លិប Everton មុនពេលផ្ទេរដែលមានតម្លៃខ្លួន ២៥លានផោន និងបានលាក្លិបចាស់ Crystal Palace។

Yannick-Bolasie

កីឡាករ ខ្សែស្លាបរបស់សាធារណៈរដ្ឋកុងហ្គោនេះ ដែលមិនបានចូលលេង ក្នុងប្រកួតចាញ់ ទឹកដីខ្លួនឯង ១-០ លើក្រុម West Bromwich Albion កាលពីថ្ងៃសៅរ៍ បានបង្ហាញចំណាប់អារម្មណ៍ចង់ចាប់ផ្តើមថ្មី បន្ទាប់ពីលេងបាន ៤ឆ្នាំនៅកីឡដ្ឋាន Selhurst Park នេះ។

ក្លិប Bristol City ដែលបានលក់ Bolasie ទៅកាន់ក្លិប Palace កាលពីឆ្នាំ ២០១២ ក្នុងតម្លៃខ្លួនតែ ៣៥ម៉ឺនផោនប៉ុណ្ណោះ ក៏នឹងបានប្រាក់ចំណេញពីប្រាក់ដែលបានលក់កីឡាករនេះតផងដែរ ដោយសារលក្ខខណ្ឌលើកិច្ចសន្យាផ្ទេរចាស់៕

YANNICK BOLASIE – WELCOME TO EVERTON – GOALS & SKILLS

The post Balasie ចាកចេញពី Palace ទៅក្លិប Everton (មានវីដេអូ) appeared first on CamboSport.