យន្តហោះ​ទម្លាក់​គ្រាប់ រុស្ស៊ី​សម្ញែង​រឹទ្ធិ​កម្ទេច​ក្រុម IS នៅ​ស៊ី​រី​ និពន្ធដោយ : សៅ ផលនិស្ស័យ       August-15-2016, 3:05 pm         261

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132យន្តហោះ​ទម្លាក់​គ្រាប់ រុស្ស៊ី​សម្ញែង​រឹទ្ធិ​កម្ទេច​ក្រុម IS នៅ​ស៊ី​រី​​យន្តហោះ​យុទ្ធសាស្ត្រ​ទម្លាក់​គ្រាប់បែក Tu-22M3 បានចេញ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​នៅ​ទីក្រុង   Deir ez-Zor ប្រទេស​ស៊ី​រី​នៅ​សប្តាហ៍​មុន​។ ទីបញ្ជាការ ឃ្លាំង​អាវុធ និង​រថក្រោះ​ជាច្រើន​គ្រឿង​របស់​ក្រុម​ភេរវជន​នៅក្នុង​ទីក្រុង​ខាងលើនេះ​ត្រូវបាន​យន្តហោះ​រុស្ស៊ី​កម្ទេចចោល​អស់​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា យន្តហោះ​ទម្លាក់​គ្រប់​បែក Tu-22M3 បាន​កម្ទេច​ទីតាំង​សំខាន់ៗ​និង​ឃ្លាំង​សព្វាវុធ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​នៅក្នុង​ទីក្រុង Deir ez-Zor នៃ​ប្រទេស​ស៊ី​រី​។​

​សារព័ត៌មាន​រុស្ស៊ី Sputnik  បាន​ស្រង់​សម្តី​របាយការណ៍​ខាងលើ​ថា​៖« យន្តហោះ​ទម្លាក់​គ្រាប់បែក​ដែល​ហោះ​ចេញពី​មូលដ្ឋានទ័ព​រុស្ស៊ី​ន​នៅ​ស៊ី​រី​បានចេញ​វាយប្រហារ​ទីតាំង​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ជាច្រើន​កន្លែង​នៅ​ភាគ​និរតី និង​ភាគ​ខាងកើត​ទីក្រុង Deir ez-Zor»​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី បាន​កម្ទេចចោល​ទីបញ្ជាការ​របស់​ក្រុម​ជី​ហាត​ដែ​ស្ហ​នេះ​អស់យ៉ាង​ហោចណាស់ ២​កន្លែង , ឃ្លាំង​គ្រាប់​ធំៗ​ចំនួន ៦​កន្លែង​, រថក្រោះ ២​គ្រឿង​, រថយន្តយោធា ៤​គ្រឿង និង​កាំភ្លើងយន្ត​ជាច្រើន​គ្រឿង​ផ្សេងទៀត​ផងដែរ​។ នេះ​មិន​រាប់ទាំង​ចំនួន​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដែល​ស្លាប់​ក្រោម​ការវាយប្រហារ​នេះឡើយ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល យន្តហោះ​ទម្លាក់​គ្រាប់ Tu-22M3 ដែល​ចេញ​ប្រតិបត្តិ​ការកម្ទេច​សំបុក​ក្រុម​ភេរវជន​នេះ​ចាក​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី Khmeimim ហើយ​មាន​អមដំណើរ​ដោយ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​មានដូចជា​យន្តហោះ Su-35 និង​យន្តហោះ Su-30​។ ហើយ​ក្រោយ​បំពេញភារកិច្ច​កម្ទេច​ស​ត្រូវ​រួចហើយនោះ យន្តហោះ​ទាំងអស់​បាន​ត្រឡប់​មកកាន់​បន្ទាយ​វិញ​ដោយ​សុវត្ថិភាព ដោយ​គ្មាន​បញ្ហា​បច្ចេកទេស​ឬ​គ្រោះថ្នាក់​អ្វី​ឡើយ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន សប្តាហ៍​នេះ រុស្ស៊ី​ព្យាយាម​បង្កើន​ប្រតិបត្តិ​ការវាយប្រហារ​តាមផ្លូវ​អាកាស​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​និង​ក្រុម​ភេរវជន​ផ្សេងទៀត​។ កងទ័ពអាកាស​រុស្ស៊ី​ចេញ​វាយប្រហារ​នៅ​ទីតាំង​សំខាន់ៗ​ជាច្រើន​នៅ​តំបន់ Es Sukhne និង Arak នៅ​ជិត​ក្រុង Palmyra ។ ហើយ​ប្រតិបត្តិការ​ជា​បន្តបន្ទាប់​នេះ​បាន​កម្ទេច​ទីបញ្ជាការ សព្វាវុធ និង​ឃ្លាំង​គ្រាប់​របស់​ក្រុម​ភេរវជន​នេះ​មិនតិច​ឡើយ​។​

​តាមពិតទៅ រុស្ស៊ី​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ផ្លូវអាកាស​ដោយ​ទម្លាក់​គ្រាប់បែក​នៅ​ខែកញ្ញា​ឆ្នាំ ២០១៥ ហើយ​ចាប់ពីពេលនោះ​មក​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បន្ត​ពង្រឹង​និង​ពង្រីក​ការវាយប្រហារ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នេះ​ដោយ​បញ្ជូន​ទ័ព​បន្ថែម​និង​យន្តហោះ​ចម្បាំង​ផងដែរ​។ ដើម្បី​ការពារ​សុវត្ថិភាព​កងទ័ព​និង​យន្តហោះ​ចម្បាំង រុស្ស៊ី​ក៏​សម្រេច​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល S-400 ជាច្រើន​គ្រឿង​ទៅកាន់​ប្រទេស​ស៊ី​រី​ទៀត​៕