មេភូមិព្រមសារភាពអត់! បើកូនស្រី​ហ៊ានប្តឹង​ទៅ​ហើយ

ខេត្ត​មណ្ឌលគិរី ៖ មេ​ភូមិរ​វ៉ា​ក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនទៅ​សាកសួរ​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ស្ថិតនៅ​អធិការដ្ឋាន​នគរ​បាល​​ស្រុក​កោះ​ញែក ​បន្ទាប់ពីត្រូវ​​កូនស្រីប្តឹងថា ​បាន​រំលោភ​លើ​​នាង​ជា​មនុស្ស​​ពិការ​ជើង​ដើរ​មិន​រួច​ កាលពី​ថ្ងៃ​ទី​១៣ សីហា ២០១៦ ​​តែ​នៅ​ព្រឹក​​ថ្ងៃ​ទី​១៥ សីហា នេះ ក្រោយ​ឃាត់ខ្លួន​បាន​មួយ​យប់​​នៅ​មូលដ្ឋាន​​ ត្រូវ​ជន​នោះ​នៅតែ​មិន​បាន​ផ្តល់​ចម្លើយ​ដល់​សមត្ថ​កិច្ច​ទេ ។

ប្រភពឱ្យ​ដឹងថា ​ជនសង្ស័យ​ត្រូវ​​ជា​ឪពុក​​ឈ្មោះ​ទុ​ត ព្រុ​ត ​អាយុ​៥៦​ឆ្នាំ ជនជាតិ​ព្នង នាងរងគ្រោះ​មាន​អាយុ​២២​ឆ្នាំ  ​។

លោកខ្លួ​ត សុ​ឃា អធិការ​ស្រុក​កោះ​ញែក​បាន​ឱ្យ​​ដឹង​ថា ​សកម្មភាព​រំលោភ​នារី​រង​គ្រោះ​ដែល​ជា​មនុស្ស​ពិការ​ (​ស្វឹ​ត​ជើង​ដើរ​​មិន​រួច​)​ និង​ជា​កូន​ស្រីបង្កើត​ខ្លួនឯង​ផង​នោះ ត្រូវ​​នារី​រង​គ្រោះ​ទៅ​ប្តឹង​សមត្ថកិច្ច (ឱ្យ​អ្នក​ភូមិ​ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​) ដើម្បី​ជួយ​អន្តរា​គម​ន៍ ​។​

លោក​បន្ត​ថា នៅ​ពេល​កើតហេតុ​ នាង​​រង​គ្រោះ​​នៅផ្ទះ​ម្នាក់ឯង ព្រោះ​រដូវ​នេះ​ជា​រដូវ​ធ្វើស្រែ ចឹ​ង​ហើយ​ម្តាយ និង​បងប្អូន​នាង​បាន ចេញ​​ទៅ​ធ្វើស្រែ​ចម្ការ​អស់ហើយ ដោយទុក​នាង​ជា​អ្នក​នៅ​ចាំផ្ទះ​តែ​ពីរ​នាក់​​​ឪពុក ​។ ​

សេចក្តី​រាយ​ការ​ណ៍​ចុង​ក្រោយ ជនសង្ស័យ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសាកសួរ​បន្ត ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕