កងទ័ព​អាកាស​ថៃ ​សម្រេច​បញ្ជូន​យន្តហោះ ​UAV​ និង​កង​ទ័ពឆ័ត្រ​យោង ​ទៅ​ស្វែង​រក​ឧទ្ធម្ភាគចក្រ​ដែល​បាត់​

(បាងកក)៖ រហូតមកដល់ព្រឹកថ្ងៃចន្ទនេះ កងទ័ពអាកាសថៃ បានសម្រេចបញ្ជូនយន្តហោះគ្មានមនុស្សបើក UAV និងកងទ័ពឆ័ត្រយោងមួយចំនួនទៀត ទៅស្វែងរកឧទ្ធម្ភាគចក្រយោធាថៃ ដែលកំពុងបាត់ដំណឹងជាមួយមនុស្ស ០៥នាក់ នៅខេត្តភាគខាងជើងជាប់ព្រំដែនមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។

ឧទ្ធម្ភាគចក្រខាងលើនេះជាប្រភេទ UH-72 បានបាត់តំណឹងតាំងពីវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃអាទិត្យមកម្ល៉េះ បន្ទាប់ពីបានធ្វើការហោះហើរអស់រយៈពេល ៣០នាទី។ នេះបើតាមការសម្តីរបស់អគ្គមេបញ្ជាការភូមិភាគបីរបស់ថៃ លោកឧត្តមសេនីយ៍ Somsak Ninbanjerdkun ដែលកំពុងតែដឹកនាំប្រតិបត្តិការស្វែងរក រហូតមកដល់ព្រឹកថ្ងៃចន្ទ នេះនៅភាគខាងជើងប្រទេស។

អ្នកនាំពាក្យយោធាលោក Winthai Suvaree បានប្រាប់សារព័ត៌មានក្នុងស្រុកថា «ឧទ្ធម្ភាគចក្រ នៅតែមិនទាន់ រកឃើញនៅឡើយទេ។ វាត្រូវបានបញ្ជូនទៅបំពេញបេសកកម្មពីមូលដ្ឋាន Phitsanuloke ទៅកាន់ស្រុក Pai ក្បែរព្រំដែនមីយ៉ាន់ម៉ា ដើម្បីសង្គ្រោះជនរងគ្រោះដោយទឹកជំនន់»៕

កងទ័ព​អាកាស​ថៃ ​សម្រេច​បញ្ជូន​យន្តហោះ ​UAV​ និង​កង​ទ័ពឆ័ត្រ​យោង ​ទៅ​ស្វែង​រក​ឧទ្ធម្ភាគចក្រ​ដែល​បាត់​

ប្រភព ៖ freshnewsasia

  • កងទ័ព​អាកាស​ថៃ ​សម្រេច​បញ្ជូន​យន្តហោះ ​UAV​ និង​កង​ទ័ពឆ័ត្រ​យោង ​ទៅ​ស្វែង​រក​ឧទ្ធម្ភាគចក្រ​ដែល​បាត់​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:ជីវិតនិងសង្គម
Tags: