មាន​ផ្ទៃពោះ ៤ ខែ កីឡាការិនី​បាល់ទះ​ព័រ​តូ​រី​កូ លោត​វ៉ៃ​បាល់​មិន​ខ្ចី​ខ្វល់

តាមបណ្តាញសារព័ត៌មានបរទេសបានផ្សាយឲ្យដឹងថា កីឡាការនីបាល់ទះសញ្ជាតិ ព័រតូរីកូ នាង Diana Reyes មុននឹងមកចូលរួមប្រកួតព្រឹត្តិការណ៍ អូឡាំពិក Rio 2016 នៅប្រទេសប្រេស៊ីលនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយនៅពេលបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យក៏ស្រាប់តែពិនិត្យឃើញមានផ្ទៃពោះរយៈពេល ៤ខែទៀត ។

មាន​ផ្ទៃពោះ ៤ ខែ កីឡាការិនី​បាល់ទះ​ព័រ​តូ​រី​កូ លោត​វ៉ៃ​បាល់​មិន​ខ្ចី​ខ្វល់

ប៉ុន្តែ បើទោះបីជានាងមានផ្ទៃពោះ ៤ខែហើយក្តី នាងនៅតែទៅចូលរួមប្រកួតទៀត ហើយលោតវ៉ៃបាល់ជាធម្មតា ដោយមិនមានការព្រួយបារម្ភពីគភ៌នៅក្នុងផ្ទៃនាងឡើយ ។ នាង Diana Reyes កើតនៅឆ្នាំ ១៩៩៣ ។ មានកម្ពស់ ១,៩១ម៉ែត្រ ហើយត្រូវបានគេជ្រើសរើសឲ្យចូលក្នុងក្រុមបាល់ទះនារីជម្រើសជាតិ ព័រតូរីកូ ក្នុងចំណោមកីឡាការនីបាល់ទះទាំង ១២រូប ។ គួរបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្តិការណ៍ Rio 2016នេះ ក្រុមបាល់ទះនារី ព័រតូរីកូ ស្ថិតនៅក្នុងពូលជាមួយក្រុមជើងខ្លាំង រួមមាន ចិន ,អាមេរិកនិងស៊ែប៊ី ។

ក្រុមកីឡាបាល់ទះនារី របស់ ព័រតូរីកូ ប្រកួតលើកទី១ ចាញ់អាមេរិក និងលើកទី២ ចាញ់ស៊ែប៊ីទៀត ។ តែទាំង២ប្រកួតនេះ កីឡាការនី DianaReyes មិនបានចូលលេងនោះទេ ។ លុះជួបប្រកួតជាមួយក្រុមកីឡាការិនីចិន ទើបនាងមានឱកាសបានចូលលេង ក៏នៅតែប្រកួតចាញ់ដដែល ។ ប៉ុន្តែ ទោះជាយ៉ាងណា ដំណឹងនៃការមានថ្ទៃពោះ ៤ខែរបស់នាង រហូតដល់ចប់ការប្រកួត ទើបគ្រូបង្វឹក ព័រីកូ លោក Nunez បានដឹង និងមានការភ្ញាក់ផ្អើល ។

មាន​ផ្ទៃពោះ ៤ ខែ កីឡាការិនី​បាល់ទះ​ព័រ​តូ​រី​កូ លោត​វ៉ៃ​បាល់​មិន​ខ្ចី​ខ្វល់
តែអ្វីៗបានជ្រុលហួសអស់ទៅហើយ ណាមួយ ទោះជាកីឡាការនីបាល់ទះរូបនេះ ហក់លោតឡើងវ៉ៃបាល់ដូចជាកីឡាការនីដទៃទៀតក្តី ក៏មិនឃើញមានសញ្ញាអ្វីឬបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ជាចុងក្រោយនាង Diana Reyes បាននិយាយទាំងក្តីរំភើបថា ខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ព្រោះជិតបានធ្វើជាម្តាយគេហើយ ព្រមទាំងបានមកចូលរួមប្រកួតក្នុងព្រឹត្តិកាណ៍ Rio 2016 នៅប្រទេសប្រេស៊ីលទៀតផង ៕

ប្រភព ៖ pmhotnews

  • មាន​ផ្ទៃពោះ ៤ ខែ កីឡាការិនី​បាល់ទះ​ព័រ​តូ​រី​កូ លោត​វ៉ៃ​បាល់​មិន​ខ្ចី​ខ្វល់已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:កំសាន្ត
Tags: