បារម្ភ​ពី​អាវុធ​នុយក្លេអ៊ែរ​អា​មេ​រិ​ក​ដែល​ស្តុក​នៅ​តួ​ក​គី

របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ សីហា បាន​ព្រមាន​ថា គ្រាប់បែក​នុ​យ​ក្លេ​អ៊ែ​រអា​មេ​រិ​ក​ជា​ច្រើន​សិប​គ្រាប់​ដែល​ស្តុក​នៅ​ឯ​មូល ដ្ឋា​ន​អាកាសចរណ៍​តួ​ក​គី INCIRLIK មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ស៊ី​រី អាច​ធ្លាក់​ក្នុង​ដៃ​ពួក​ភេរវ​ករ ឬ​កងកម្លាំង​ប្រទូស្ត​រ៉ា​យ​ឯទៀត​ៗ ។

របាយការណ៍​នេះ​បន្ត​ថា សន្តិសុខ​នៃ​ទីតាំង​នេះ​ស្ថិត​នៅ​ចម្ងាយ​ត្រឹម​១១០​គីឡូម៉ែត្រ ពី​ប្រទេស​ស៊ី​រី ត្រូវ​បាន​គេ​លើក​ឡើង​ចាប់តាំងពី​យូរ​មក​ហើយ ក៏​ប៉ុន្តែ​រដ្ឋប្រហារ​មិន​សម្រេច​នៅ​តួ​ក​គី​កាលពី​ថ្ងៃ​ទី​១៥ កក្កដា កាន់តែ​បង្កើន​ការ​ភ័យ​ខ្លាច​លើ​កិច្ច​ការពារ​គ្រាប់បែកនុយក្លេអ៊ែរ​ប្រមាណ​ជា​៥០​គ្រាប់ ។

ក្នុង​របាយការណ៍​របស់​ខ្លួន​ក្រុម​ពិចារណា​នយោបាយ STIMS ON CENTER សម្តែង​ការ​ព្រួយបារម្ភ​ថា គេ​ពុំ​អាច​ដឹង​ថា តើ​សហរដ្ឋ​អា​មេ​រិ​ក​អាច​ថែរក្សា​ការ​ត្រួតត្រា​លើ​អាវុធ​ទាប​នេះ បាន​កម្រិត​ណា​ក្នុង​ករណី​សង្គ្រាមស៊ីវិល​អូស​បន្លាយ​យូរ​ទៅ​តួ​ក​គី ។

តាម​ពិត​ទៅ មូលដ្ឋាន​អាកាសចរណ៍ INCIRLIK ជា​មូលដ្ឋាន​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ព្រោះ​ងាយ​ចេញ​-​ចូល​រហ័ស​សម្រាប់​យន្តហោះ​ទៅ​វាយប្រហារ​នៅ អីុ​រ៉ា​ក់ និង​ស៊ី​រី ។

គួរ​កត់​សម្គាល់ថា ក្រោយ​រដ្ឋប្រហារ​មិន​សម្រេច​មេបញ្ជាការ​តួ​ក​គី​នៃ​មូលដ្ឋាន​អាកាសចរណ៍​នេះ​ត្រូវ​ចាប់ខ្លួន​ដូច​ឧត្តមសេនីយ៍ ចៅក្រម និង​រដ្ឋ​អាជ្ញា​ជា​ច្រើន​រយ​នាក់ ដែល​ក្រុង​អង់កា​រ៉ា​ចោទ​ថា ជួយ​ទ្រទ្រង់​ដល់​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ។

អាវុធ​នុយក្លេអ៊ែរ​ដែល​ស្តុក​ទុក​នៅ​មូលដ្ឋាន​អាកាសចរណ៍​តួ​ក​គី នេះ​ចាត់ទុកជា​មធ្យោបាយ​មួយ​សម្រាប់​ទប់ទល់​រុ​ស្ស៊ី ព្រមទាំង​ដើម្បី​បង្ហាញ​របស់​អា​មេ​រិ​ក​ក្នុង​ផ្ទៃ​អូតង់ ដែល​តួ​ក​គី​ជា​សមាជិក​ប្រវត្តិសាស្ត្រ​មួយ ។ ការ​ជជែក​ដេញដោល​គ្នា​ពី​អាវុធ​នុយក្លេអ៊ែរ​ទាំងនេះ​មាន​ខ្លាំង​នៅ​សហរដ្ឋ​អាមេ​រិ​ក ចាប់តាំងពី​រដ្ឋប្រហារ​មិនសម្រេច​មក ៕