អតីត​មិត្តស្រី Wallace Huo ក្តៅក្រហាយ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ​

6 Videos


កាលពីពេលថ្មីៗនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយថា នាង Joe Chen ដែលអតីតជាមិត្តស្រីរបស់លោក Wallace Huo យំសោកបោកខ្លួនខូចចិត្តជាខ្លាំងនៅថ្ងៃមង្គលការអតីតមិត្តប្រុស ហើយពេលនេះ នាង Joe ក៏បានចេញមុខបកស្រាយការពិត ។

អតីត​មិត្តស្រី Wallace Huo ក្តៅក្រហាយ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ​

នាង Joe បានសរសេរលើគណនីផ្ទាល់ខ្លួនថា «នេះជារឿងមួយដែលមិនគួរឲ្យជឿ ហើយខ្ញុំពិតជាអស់សង្ឃឹមនឹងសារព័ត៌មានយ៉ាងខ្លាំង ។ ចំពោះអ្នកដែលបង្កើតរឿងនេះ ខ្ញុំសូមអង្វរអ្នកគួរតែបញ្ឈប់ប្រឌិតរឿងក្លែងក្លាយទៀតទៅ ។ ខ្ញុំមិនបានធ្វើអ្វីដូចដែលអ្នកបាន និយាយនោះទេ ។ ខ្ញុំស្រឡាញ់ខ្លួនឯង ហើយខ្ញុំគ្មានអ្វីដែលត្រូវសោកស្តាយក្នុងជីវិតទេសព្វថ្ងៃនេះ ។

អតីត​មិត្តស្រី Wallace Huo ក្តៅក្រហាយ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ​

ខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមានសព្វថ្ងៃ ហើយខ្ញុំគ្រាន់តែចង់បានសុខក្នុងវិថីជីវិតមួយនេះ និង ចង់បង្កើតមិត្តភាពពិតប្រាកដតែប៉ុណ្ណោះ» ។ ក្រោយពីអានសារនេះ យើងអាចសន្និដ្ឋានបានថា នាងប្រាកដជាក្តៅក្រហាយខ្លាំងណាស់ចំពោះព័ត៌មានមួយនេះ ហើយសង្ឃឹមថា ប្រិយមិត្តអ្នកអានបានដឹងច្បាស់ពីរឿងរបស់នាង ។

អតីត​មិត្តស្រី Wallace Huo ក្តៅក្រហាយ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ​

គួរបញ្ជាក់ដែរថា លោក Wallace និង នាង Joe បានបែកគ្នាជាយូរឆ្នាំមកហើយ តែក្រោយមកនៅឆ្នាំ ២០១៣ គេគិតថា អ្នកទាំងពីរអាចត្រូវរ៉ូវគ្នាវិញ តែអ្វីៗមិនដូចការគិតនោះទេ រហូតពេលនេះ លោក Wallace បានរៀបការជាមួយនាង Ruby Lin ហើយ ៕

ថាវរិទ្ធ (ប្រភព ៖ ជេសស្តារ)

អតីត​មិត្តស្រី Wallace Huo ក្តៅក្រហាយ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ​

អតីត​មិត្តស្រី Wallace Huo ក្តៅក្រហាយ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ​