អម្ពរ ទេវី មកដល់​ភ្លាម ចេញ​ថត​ភ្លែត​

6 Videos


ទីបំផុតអ្នកនាង អម្ពរ ទេវី បានមកដល់ស្រុកខ្មែរតាមពេលវេលា ដែលបានកំណត់ កាលពីល្ងាចថ្ងៃទី ១៣ ខែសីហា នេះ គ្រាន់តែមកដល់ភ្លាមអ្នកនាង អម្ពរ ទេវី ត្រូវត្រៀមខ្លួនចេញសម្តែងភ្លែតទៅតាមគម្រោងដែលបានគ្រោងទុក ។ តាមគម្រោង អ្នកនាង អម្ពរ ទេវី ត្រូវស្នាក់នៅស្រុកខ្មែររយៈពេលមួយខែពេញ ដើម្បីថតរឿង « ទឹកចិត្តអ្នកម្តាយសម័យថ្មី » ដោយចាប់ផ្តើមចេញថតពីថ្ងៃទី១៨ ខែសីហា នេះតទៅ ។

អម្ពរ ទេវី មកដល់​ភ្លាម ចេញ​ថត​ភ្លែត​

អ្នកនាង អម្ពរ ទេវី នៅតែមានរូបរាងនិងរូបសម្រស់ស្រស់ស្អាតដដែល ទោះបីជាវ័យរបស់អ្នកនាងច្រើនជាងមុនក្តី ។ អ្នកនាង អម្ពរ ទេវី មិនបានចំណាយពេលវេលាដើម្បីដើរកំសាន្តជួបជុំគ្រួសារនោះទេ អ្នកនាងត្រូវចេញថតជាប់ដើម្បីបញ្ចប់រឿងឲ្យឆាប់ចប់ ដើម្បីឆាប់បានវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ។ ពីព្រោះអ្នកនាងត្រូវធ្វើការងារ ផ្ទាល់ខ្លួនបន្តទៀត ។

អម្ពរ ទេវី មកដល់​ភ្លាម ចេញ​ថត​ភ្លែត​

វត្តមានថ្មីរបស់អ្នកនាង អម្ពរ ទេវី លើកនេះបង្ហាញឲ្យឃើញថា អ្នកនាង អម្ពរ ទេវី នាពេលនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ហើយម្នាក់ៗកំពុងទន្ទឹងរងចាំមើលស្នាដៃថ្មីរបស់អ្នកនាងគ្រប់ៗគ្នា បន្ទាប់ពីអ្នកនាងបានអាក់ខានពីវិស័៍យសម្តែងអស់រយៈពេលជាង ២០ ឆ្នាំមកនោះ ៕ អាលីណា

អម្ពរ ទេវី មកដល់​ភ្លាម ចេញ​ថត​ភ្លែត​អម្ពរ ទេវី មកដល់​ភ្លាម ចេញ​ថត​ភ្លែត​អម្ពរ ទេវី មកដល់​ភ្លាម ចេញ​ថត​ភ្លែត​អម្ពរ ទេវី មកដល់​ភ្លាម ចេញ​ថត​ភ្លែត​អម្ពរ ទេវី មកដល់​ភ្លាម ចេញ​ថត​ភ្លែត​អម្ពរ ទេវី មកដល់​ភ្លាម ចេញ​ថត​ភ្លែត​អម្ពរ ទេវី មកដល់​ភ្លាម ចេញ​ថត​ភ្លែត​អម្ពរ ទេវី មកដល់​ភ្លាម ចេញ​ថត​ភ្លែត​