ថា​ម៉េច​! តារាចម្រៀង វ៉ាន់​ នី​ឡា ត្រូវ​ប៉ូលិស​ហៅ​ទៅ​ណែនាំ​

6 Videos


ក្រោយពីត្រឡប់មកពីប្រទេសអូស្ដ្រាលីមិនបានប៉ុន្មានថ្ងៃផង វ៉ាន់ នីឡា បែរជាជួបរឿងស៊យព្រោះតែនាងបើកបរខុសច្បាស់ចរាចរណ៍ផ្លូវគោករហូតត្រូវប៉ូលិសហៅទៅធ្វើការណែនាំទៀតផង ។

ថា​ម៉េច​! តារាចម្រៀង វ៉ាន់​ នី​ឡា ត្រូវ​ប៉ូលិស​ហៅ​ទៅ​ណែនាំ​

តារាចម្រៀងរូបនេះបានបង្ហាញប្រាប់មហាជនពីកំហុសរបស់ខ្លួនក្នុងគណីហ្វេសប៊ុកឱ្យដឹងថា «និយាយទូរស័ព្ទពេលកំពុងបើកបរគឺខុសច្បាប់ចរាចរណ៍ផ្លូវគោក សូមអរគុណដល់លោកពូប៉ូលិសដែលបានហៅខ្ញុំទៅណែនាំ អ្វីដែលនាងខ្ញុំសរសើរគាត់ខ្លាំងបំផុត គឺទឹកចិត្ត ការបំពេញកាតព្វកិច្ចបានល្អហើយមិនចង់បានលុយរបស់ប្រជាពលរដ្ឋ ជាក់ស្តែងខ្ញុំបានជូនលុយគាត់ទុកពិសាកាហ្វេ ប៉ុន្តែគាត់អត់ទទួល មិនមែនបានន័យថាខ្ញុំមើលងាយគាត់នោះទេ ប៉ុន្តែនេះជារឿងធម្មតាដែលយើងធ្វើខុសច្បាប់ត្រូវតែទទួលការផាកពិន័យ ផ្ទុយទៅវិញគាត់បែរនិយាយថា គាត់អត់យកទេ គាត់ឱ្យខ្ញុំទៅ ប៉ុន្តែថ្ងៃក្រោយសង្ឃឹមថាខ្ញុំហ្នឹងអត់កាន់ទូរស័ព្ទនិយាយចឹងទៀត ដើម្បីកំុឱ្យមានគ្រោះថ្នាក់ ខ្ញុំចង់បន្ថែមពីលើអ្វីដែលខ្ញុំនិយាយថា មនុស្សយើងមានឬ ក្រ អ្នកធំក្តីអ្នកតូចក្តី គឺស្លាប់រស់នឹងពាក្យសម្តីនិងអាកប្បកិរិយាដែលយើងធ្វើទៅកាន់គេ ” ខ្ញុំគោរពអ្នក អ្នកគោរពខ្ញុំ “»

ថា​ម៉េច​! តារាចម្រៀង វ៉ាន់​ នី​ឡា ត្រូវ​ប៉ូលិស​ហៅ​ទៅ​ណែនាំ​

តារាចម្រៀងស្រីរូបនេះ ត្រូវបានមហាជនមើលឃើញថា ជាតារាវ័យក្មេងមួយដួងដែលហ៊ានប្រឈមមុននឹងទង្វើរបស់ខ្លួនជានិច្ច ពោលគឺទាំងទង្វើល្អ និង មិនសូវល្អ ។ ហើយជានិច្ចកាលនាងតែដោះស្រាយបញ្ហាដោយសន្ដិវិធី និង ដោយស្នាមញញឹម ដែលនេះជាគំរូដ៏ល្អមួយក្នុងការលើកទឹកចិត្តមនុស្សផ្សេងទៀតមិនឱ្យបាក់ទឹកចិត្តនៅពេលដែលមានបញ្ហាអ្វីកើតឡើងមកលើខ្លួននោះ ៕ ភូមិន្ទ

ថា​ម៉េច​! តារាចម្រៀង វ៉ាន់​ នី​ឡា ត្រូវ​ប៉ូលិស​ហៅ​ទៅ​ណែនាំ​ថា​ម៉េច​! តារាចម្រៀង វ៉ាន់​ នី​ឡា ត្រូវ​ប៉ូលិស​ហៅ​ទៅ​ណែនាំ​