អង្គុយ​ជាប់​លើសពី ១០ ម៉ោង ប្រឈម​ខ្លាំង​នឹង​ជំងឺ​គាំងបេះដូង​

នេះគឺជាការសិក្សាដំបូងគេមួយ ដែលបង្ហាញថា ការអង្គុយសោះ ក៏ជាប់ពាក់ព័ន្ធនឹងការកើត ជំងឺក្រិនរឹងសរសៃឈាមក្នុងបេះដូងដែរ។ រាល់ការបន្ថែមម៉ោង លើការអង្គុយមួយៗ អាចធ្វើឲ្យអ្នកប្រឈមខ្លាំង នឹងការកករឹងសរសៃឈាមបេះដូង រហូតដល់ ១២ ភាគរយឡើងទៅ។

ការសិក្សាមួយ ដែលបានចុះផ្សាយក្នុងសារព័ត៌មាន Journal of American College of Cardiology បានឲ្យដឹងថា ការកាត់បន្ថយពេលវេលា នៃការអង្គុយជាប្រចាំថ្ងៃពី ១ ទៅ ២ ម៉ោងក្នុងមួយថ្ងៃ អាចមានឥទ្ធិពលវិជ្ជមានច្រើន ដល់សុខភាពបេះដូងសរសៃឈាម នាពេលអនាគត។ សម្រាប់អ្នកដែលធ្វើការនៅតុការិយាល័យជាប់ គឺទាមទារឲ្យមានការអង្គុយច្រើនម៉ោងណាស់ក្នុងមួយថ្ងៃ ដូច្នេះ ពួកគេគួរតែឧស្សាហ៍សម្រាកច្រើនបន្តិចទៅ។

ការស្រាវជ្រាវនេះបានឲ្យដឹងទៀតថា ការកើនឡើងលក្ខណៈជំងឺក្រិនរឹងសរសៃឈាម កាន់តែខ្ពស់បែបនេះដោយសារតែ ការកកកុញជាតិកាល់ស្យូម ដែលវាជាយន្តការមួយ នៃរបៀបរស់នៅបែបស៊ីដេក ឬអង្គុយច្រើនជាងធ្វើការ ដូច្នេះ វាអាចបង្កើនការប្រឈមខ្លាំង នឹងជំងឺក្រិនរឹងសរសៃឈាមខ្ពស់ ប៉ុន្តែ ការប្រឈមនឹងអាចនឹងត្រូវបានការការពារវិញ នៅពេលមានការហាត់ប្រាណគ្រប់គ្រាន់ ឬហាត់ប្រាណលើកម្រិតខ្លាំក្លា ជាមធ្យម ២៩ នាទីក្នុងមួយថ្ងៃ។

អង្គុយ​ជាប់​លើសពី ១០ ម៉ោង ប្រឈម​ខ្លាំង​នឹង​ជំងឺ​គាំងបេះដូង​

ប្រភព ៖ cen

  • អង្គុយ​ជាប់​លើសពី ១០ ម៉ោង ប្រឈម​ខ្លាំង​នឹង​ជំងឺ​គាំងបេះដូង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:សុខភាព
Tags: