ខ្ទឹម​ចេញ​ពន្លក – “​អ្នក​ប្រយុទ្ធ​” នឹង​ជំងឺមហារីក​

ក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា សមាសធាតុនៃខ្ទឹមចេញពន្លក មានផ្ទុកនូវសារធាតុប្រឆាំងការច្រៀតចូលរបស់ Virus យ៉ាងច្រើន ។ ពិសេសក្នុងនោះ មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម (Oxydation) ដ៏កំពូល (វាបំប្លែងពីខ្ទឹមពុំទាន់ចេញពន្លក ពេលចេញពន្លក) ជួយទប់ស្កាត់បណ្តាមេរោគនឹង Virus ផ្សេងៗ ។

លើសពីនេះទៀត វាគឺជា “អ្នកប្រយុទ្ធ” ចំពោះរោគមហារីកក្នុងធម្មជាតិ ។ អ្នកវិទ្យាសាស្ត្របកស្រាយថា រុក្ខជាតិពិតជារំញោច ចំពោះការវាយលុកពីសំណាក់មេរោគ Virus អំឡុងពេលដែលវាប៉ិចពន្លក ។ ពេលនោះ វានឹងបង្កើតសារធាតុចម្រុះម្យ៉ាង ហៅថា Phytoalexin ដើម្បីការពារខ្លួនវា បញ្ជៀសពីការវាយលុកនោះ ។ សារធាតុចម្រុះនេះ ថ្វីបើវាគ្រោះថ្នាក់ចំពោះមេរោគ Virus តែពុំមានផលប៉ះពាល់ចំពោះមនុស្សទេ ។

សារធាតុ Phytoalexin កើនឡើងយ៉ាងខ្លាំង ខណៈពេលដែលខ្ទឹមចេញពន្លក ហេតុនេះ វានឹងជួយបានខ្លាំង ដល់ប្រព័ន្ធការពារសរីរាង្គ ការដាក់សម្ពាធលើពពួកមេរោគ Virus និងបណ្តាកោសិការ៉ាឌីកាល់គ្រោះថ្នាក់ ចំពោះសុខភាព ។

ក្រៅពីនោះ បើតាមទស្សនាវដ្តី ACS’ Journal of Agricultural and Food Chemistry ថ្មីៗនេះ ឲ្យដឹងថា ខ្ទឹមប៉ិចពន្លកបាន ៥ ថ្ងៃ វាមានគុណភាពប្រឆាំងនឹងអុកស៊ីតកម្ម (Oxydation) ល្អជាង សម្រាប់បេះដូង ប្រៀបនឹងខ្ទឹមស្រស់ ។ ដោយសារវាប្រឆាំងនឹងអុកស៊ីតកម្មបែបនេះ ធ្វើឲ្យវាជួយរាំងស្កាត់នូវមូលហេតុបង្កជាជំងឺផ្សេងៗបានជាច្រើន ។

ម្យ៉ាងទៀត ដោយសារតែខ្ទឹមប៉ិចពន្លកសម្បូរ ដោយសារធាតុ anjoene -ជំនួយរារាំងកំណកឈាម ក៏ដូចជាសម្បូរសារធាតុនីន្រីតធ្វើឲ្យសរសៃឈាមរីក ជាមូលហេតុធ្វើឲ្យវាមានប្រយោជន៍ ដល់ការការពាររោគស្ត្រូក “Stroke”។

ក្រៅពីនោះ តាមអ្នកវិទ្យាសាស្ត្រខ្ទឹមប៉ិចពន្លក នៅបានជួយពន្យឺតដំណើរនៃភាពចំណាស់ ក៏ដូចជាជួយព្យាបាលការពុលអាហារ ៕

ខ្ទឹម​ចេញ​ពន្លក – “​អ្នក​ប្រយុទ្ធ​” នឹង​ជំងឺមហារីក​

ប្រភព ៖ cen

  • ខ្ទឹម​ចេញ​ពន្លក – “​អ្នក​ប្រយុទ្ធ​” នឹង​ជំងឺមហារីក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:សុខភាព
Tags: