ក្មេង​ប្រុស​ម្នាក់​ដើរ​សុំ​គេ​អុជ​បារី​ខ្លួន អ្នក​ខ្លះហាម, ខ្លះ​ឲ្យ ប៉ុន្តែ​​បុរស​ម្នាក់​បាន​ធ្វើ​ឲ្យ​គេ​ស្រក់​ទឹក​ភ្នែក

ក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ដើរនៅតាមទីសាធារណៈដើម្បីសម្ដែងជាខ្លួនចង់ជក់បារី ហើយដើរសុំគេឲ្យជួយអុជបារីរបស់ខ្លួន ព្រោះគេគ្មានដែកកេះ។ គេបានចាប់ផ្ដើមដើរសំដៅទៅអ្នកដែលជក់បារីម្ដងម្នាក់ៗ ភាគច្រើននៃអ្នកជក់បារីទាំងនោះមិនបានអុជបារីឲ្យគេនោះទេ ហើយថែមទាំងបានហាមគេមិនឲ្យជក់ទៀតផង។

គេក៏ចាប់ផ្ដើមឈរនៅទីប្រជុំជនមួយកន្លែងធ្វើកាយវិការដូចជាចង់ជក់បារី មនុស្សភាគច្រើននៅទៅនោះមិនខ្វាយខ្វល់នឹងទង្វើរបស់គេនោះទេ ។ បន្ទាប់មកគេក៏បានដើរសំដៅទៅរកបុរសម្នាក់ដែលកំពុងតែដើរ ហើយស្នើសុំឲ្យគាត់អុជបារីឲ្យខ្លួន។ បុរសនោះស្រាប់តែទាញឧបករណ៍ម្យ៉ាងចេញពីខ្លួនរបស់គាត់រួចដាក់នៅលើបំពងករដើម្បីអាចនិយាយបាន។ “គាត់បានសួរក្មេងប្រុសនោះថាតើឯងអាយុ ប៉ុន្មាន?” គេក៏បានឆ្លើយថា “អាយុ ១០ ឆ្នាំ” ហើយគេក៏សួរតបទៅវិញថា “ហេតុអ្វីសំឡេងលោកដូចនេះ ?” ។

បុរសនោះបានលុតជង្គង់ចុះដើម្បីងាយស្រួលនិយាយជាមួយគេ ហើយគាត់និយាយថា ” ខ្ញុំបានបាត់បង់សំឡេងរបស់ខ្ញុំដោយសារតែមានជំងឺមហារីក ហើយអ្វីដែលនៅនឹងដៃឯង (បារី) គឺជាមូលហេតុដែលគាត់កើតជំងឺដ៏កាចសាហាវនេះ ….” ។ ក្រោយស្ដាប់ចប់ក្មេងប្រុសនោះក៏បានយំ ហើយក្រុមការងារក៏បានបង្ហាញខ្លួនដើម្បីប្រាប់ទៅបុរសនោះថា គ្រប់យ៉ាងគ្រាន់តែជាការសម្ដែង ដើម្បីបង្កើតវីដេអូដាស់តឿនអ្នកដទៃតែប៉ុណ្ណោះ។

ចង់ដឹងថាគាត់និយាយអ្វីបន្ថែមទៀត ទស្សនាវីដេអូទាំងអស់គ្នា

  • ក្មេង​ប្រុស​ម្នាក់​ដើរ​សុំ​គេ​អុជ​បារី​ខ្លួន អ្នក​ខ្លះហាម, ខ្លះ​ឲ្យ ប៉ុន្តែ​​បុរស​ម្នាក់​បាន​ធ្វើ​ឲ្យ​គេ​ស្រក់​ទឹក​ភ្នែក已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:ជីវិតនិងសង្គម
Tags: