គេង​គ្រប់ ទើប​រៀន​ឆាប់​ចាំ​

គេង​គ្រប់ ទើប​រៀន​ឆាប់​ចាំ​

​ការ​គេង គឺជា​សកម្មភាព​គួរឲ្យ​កត់សម្គាល់​មួយ ដែល​គេ​យល់ថា ជា​វិធី​ជំរុញ​ដល់​ការចងចាំ​កាន់តែ​ល្អ​។ តាម​ការសិក្សា​របស់ Healthy Sleep អ្នកស្រាវជ្រាវ​បាន​សម្គាល់​ឃើញ នូវ​របៀប​នៃ​ការ​គេង មាន​ឥទ្ធិពល​ទៅ​លើ​ការសិក្សា និង​ការចងចាំ ហើយ​ពួកគេ​ក៏​បាន​ប្រើប្រាស់​វិធី​ពីរ​យ៉ាង ដើម្បី​បញ្ជាក់​អំពី​លទ្ធផល​របស់​ខ្លួន​។

ទីមួយ រាល់​ដំណាក់កាល​ទាំងអស់​នៃ​ការ​គេង ព្រមទាំង​រយៈពេល​ដែរនោះ គឺ​ជំរុញ​ដល់​អ្នក​សិក្សា អាច​រៀន​សូន្យ​ចេះដឹង បាន​កាន់តែ​ច្រើន​កាលណា​គេ​ង​បាន​គ្រប់គ្រាន់​។ ទី​ពីរ កាលណា​អ្នក​ដែល​គេង​មិន​គ្រប់ វា​អាច​ប៉ះពាល់​ដល់​សមត្ថភាព​នៃ​សិក្សា​របស់​គេ ជាពិសេស មិន​អាច​យកចិត្តទុកដាក់ និង​ផ្ចង់អារម្មណ៍​បានល្អ ដែល​ជាហេតុ​នាំ​ឲ្យ​រំខាន ដល់​ការទទួលយក​ព័ត៌មាន​ពី​ការសិក្សា​បាន​។

ដូច្នេះ ដើម្បី​ជំរុញ​ដល់​ការចងចាំ​កាន់តែ​ល្អ និង​ខួរក្បាល​ធ្វើការ​កាន់តែ​ប្រសើរ​នោះ ការ​គេង​គ្រប់គ្រាន់ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។