ការ​ងូតទឹក​ខ្មេះ​ផ្លែ​ប៉ោ​ម មាន​ប្រយោជន៍​ដល់​សុខភាព ៥ យ៉ាង​

ការ​ងូតទឹក​ខ្មេះ​ផ្លែ​ប៉ោ​ម មាន​ប្រយោជន៍​ដល់​សុខភាព ៥ យ៉ាង​

​ការ​ងូតទឹក​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា ដែល​អាច​ប្រើប្រាស់ ដើម្បី​បន្ធូរ​អារម្មណ៍ និង​ច្រោះ​ជាតិពុល​បាន​។ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ងូតទឹក​ដោយ​ប្រើ​ទឹកខ្មេះ​ផ្លែ​ប៉ោ​ម មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព​យើង​ដូចម្តេចខ្លះ​ដែរ​ទេ​?

​អ្នក​ប្រហែលជា​មិន​ចូល​ចិត្ត​ក្លិន​របស់​វា​ទេ តែ​អ្នក​អាច​នឹង​ពេញចិត្ត នូវ​អត្ថប្រយោជន៍​របស់​វា ជាពិសេស​សក់ និង​ស្បែក​តែម្តង ក្រោយ​ពី​ប្រើ​វា​សម្រាប់​ងូតទឹក​រួច​។

​គ្រឿងផ្សំ
•​    ​ទឹក​ផ្លែ​ខ្មេះ​ផ្លែ​ប៉ោ​ម ១ ទៅ ២ កូន​ចានចង្កឹះ​
•​    ​ដាក់​ទឹក​ក្តៅ​ឧណ្ហៗ​ពេញ​បា​ញ័រ​

​របៀប​នៃ​ការប្រើប្រាស់​
•​    ​ចូរ​ធ្វើបែបនេះ​យ៉ាងហោច​ណាស់​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​
•​    ​ចូរ​ត្រាំ​ក្នុង​ទឹក​ដែល​លាយ​ខាងលើ យ៉ាងហោចណាស់ ២០ ទៅ ៣០ នាទី​។ អ្នក​ក៏​អាច​ប្រើ​កន្សែង​ជ្រលក់​ទឹក​នេះ ដើម្បី​យកមក​លាង​សម្អាត​មុខ​បាន​ដេរ​។ ចូរ​ប្រាកដថា សក់​អ្នក​ក៏​បាន​ធ្វើឲ្យ​វា​សើម​ផងដែរ​។​
•​    ​ក្រោយ​ពី​ត្រាំ​ចប់​ហើយ ចូរ​ងើបឡើង​ហើយ ប្រើ​ទឹក​ធម្មតា​លាងជម្រះ​ខ្លួន​ម្តងទៀត ប៉ុន្តែ​មាន​មតិ​ខ្លះ​និយាយថា ទាល់តែ​ចាំ​ឲ្យ​ទឹកខ្មេះ​នោះ​ស្ងួត​លើ​ស្បែក​សិន ចាំ​ងូត​ក្រោយ​។

​អត្ថប្រយោជន៍​
•​    ​រក្សា​តុល្យភាព pH លើ​ស្បែក​
•​    ​ព្យាបាល​ជំងឺ​លើ​ស្បែក​
•​    ​មាន​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់គ្រាន់​
•​    ​ផ្តល់​ជាតិ​អាស៊ីត​ដល់​ស្បែក ដើម្បី​ការពារ​ជាតិពុល​
•​    ​កាត់បន្ថយ​ក្លិន​ខ្លួន​។​

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។