ណាថា Janie ចាស់ ? វ័យជិត ៣៥ឆ្នាំ ទៅហើយ ស្អាត និងស៊ិចស៊ីជាងមុនទៀត!

ថៃ៖ ថ្មីៗនេះ តារាស្រីថៃ Janie Tienphosuwan ត្រូវបានអ្នកគាំទ្រកត់សម្កាល់មើលថា រូបនាងដូចធ្វើខ្លួនស៊ីវីល័យ និងលេងខ្លួនសាហាវជាងមុន។

ដូចជាប្រិយមិត្តបានជ្រាបរួចមក ពីខ្សែជីវិតដ៏សែនខ្មៅអួរអាប់របស់តារាស្រីរូបនេះ ដែលធ្លាប់រងការវាយដំ និងរឿងផិតក្បត់ពីសំណាក់ អតីតស្វាមី។ ហើយវាជារឿងមួយ សឹងតែធ្វើឲ្យ នាងលែងខ្វល់ពីរឿងអ្វីទាំងអស់ សូម្បីការងារផ្ទាល់ខ្លួន និងរូបសម្រស់របស់នាង ព្រោះតែឈឺចិត្តខ្លាំងពេក ជាមួយនឹងទង្វើដ៏សែនឃោឃៅរបស់ស្វាមី។ 

ប៉ុន្តែរហូតដល់ពេលនេះ Janie បានប្រែខ្លួន ទៅជាមនុស្សថ្មី ដែលមានការទាក់ទាញជាងមុនឆ្ងាយណាស់ ក្រោយពេលបែកបាក់ស្វាមីរួច។ 

បើក្រឡេកមើលរូបថត ដែល Janie បានបង្ហោះក្នុងអ៊ិនស្តាក្រាមជារឿយៗនោះ នាងហាក់ដូចជា បង្ហាញពីភាពហ៊ឺហ៊ារ ឡូយឆាយ ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត និងស៊ិចស៊ីក្មេងជាងវ័យ។ ក្នុងនោះដែរ អ្នកគាំទ្រជាច្រើន បានសរសើរលើ រូបនាងយ៉ាងខ្លាំង ដែលចេះថែទាំសម្រស់ មិនឲ្យចាស់ជ្រីវជ្រួញ ថ្វីបើពេលនេះ វ័យរបស់នាងជិត៣៥ឆ្នាំទៅហើយក្តី៕

ចង់ដឹងថា តារាស្រីមុខក្មេងអាយុចាស់ ស្រស់ស្អាតខ្លាំងប៉ុណ្ណា តោះមើលរូបថតរបស់នាងទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាង Janie Tienphosuwan បានបង្ហាញសម្រស់ស៊ីអារម្មណ៍ ជាមួយនឹងតារាម៉ូដែលប្រុសម្នាក់។

ក្រោយពី តារាស្រីថៃ ដែលនិយមថតរឿងភាគ នាង Janie រងនូវ អំពើហឹង្សា ពីអតីតស្វាមីនាង។ នាងងាក មកថតរូបភាព បែបស៊ីអារម្មណ៍ និងស៊ិចស៊ី ដែលពិតជា ធ្វើឲ្យ មនុស្សប្រុស ជាច្រើនឃើញហើយ ស្ទើរតែ ឈាមច្រមុះ។

រូបភាពជាច្រើន ដែលនាងបង្ហោះ ឡើង នៅក្នុង អិនស្ដាក្រាម ពិតជាធ្វើឲ្យរំជើបរំជួល អ្នកគាំទ្រនាង ក្នុងប្រទេសថៃ ។ ក្រោយពីនាង ត្រលប់ពី សម្រាកលំហែកាយ នៅសហរដ្ឋអាមេរិក ជាមួយនឹង ម៉ូឌែលប្រុស និងជាផលិតករ របស់ មិត្ដនាង Jason Berrent។ ជាមួយគ្នានោះដែរ ប្រុសសង្ហាររូបនេះ ក៏តាមនាង មកដល់ ប្រទេសថៃ និងថត រូបជុំគ្នា ដែលមាន ដូចជា ឈុតហែលទឹក ជាដើម ដើម្បី ចេញផ្សាយ នៅក្នុងទស្សនាវដ្ដី ។

ទោះជាមានរឿងរ៉ាវ និងរូបភាព ជាច្រើន ដែលបង្ហាញ ថា អ្នកទាំងពីរ មានទំនាក់ទំនង ស៊ីជម្រៅ ក៏អ្នកទាំងពីរ នៅតែធ្វើការ ប្រកែក ខណៈនាង ចាកចេញ ទៅកាន់ សហរដ្ឋ អាមេរិក កាលពី ខែ កក្កដា ឆ្នាំមុន ដើម្បី ព្យាបាល របួស ក្រោយពី លែងលះ ជាមួយ នឹងប្ដី ដែលបានវាយធ្វើបាបនាង។

ចង់ដឹងយ៉ាងណា សូមមើលរូបភាព ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload