ចាន់ កែវ​និ​មល ដេក​ភ័យនឹង​សុវត្ថិ​ភាព ខ្លាច​ចោរ​ចូល​គាស់​ផ្ទះ

(ភ្នំពេញ)៖ ពិធីការិនីដ៏ស្រស់សោភា ឈរនៅលំដាប់ជួរមុខ​ ក្នុងចំណោមពិធីការនីល្បីៗ​របស់កម្ពុជា អ្នកនាង ចាន់ កែវនិមល ​ត្រូវបានអ្នកខ្លះ​ចាត់ទុកថា នាង​ជាខ្លាញីប្រចាំនៅ​ក្នុងស្ថានីយទូរទស្សន៍ «ហង្សមាស» ព្រោះនាងមានអំណោច និងប្រជាប្រិយ ប៉ុន្តែតាមការពិត នាងជាមនុស្ស​សាមញ្ញម្នាក់ និង​មានអធ្យាស្រ័យខ្ពស់ ដែលអ្នកណាក៏ចូលចិត្ត​នាងដែរ ពោលមិនយកអំណាច ឬក៏មុខមាត់មកអួតក្អេងក្អាងឡើយ។

អ្នកនាង ចាន់ កែវនិមល មិនត្រឹមតែមានរូបសម្រស់​ស្រស់សោភា មានអំណោចផលពីធម្មជាតិ ក្នុងការបិយាយស្ដីនោះទេ ​នាងក៏ជាស្ត្រីម្នាក់ ដែលមានសុភមង្គល និងទ្រព្យសម្បត្តិ ​មានវីឡាដ៏ស្កឹមស្កៃ​ នៅស្ទឹងមានជ័យ សម្រាប់ឲ្យនាងរស់នៅសុខស្រួល មិនបាច់ខ្វាយខ្វល់​រឿង​អត់អង្ករច្រក​ឆ្នាំង​នោះ​ទេ។ ថ្វីត្បិតតែ​នាង កែវ ចាន់និមល មានអ្វីគ្រប់យ៉ាងក្នុងជីវិតក្ដី ប៉ុន្តែអ្វីដែលនាងមិនសុខសប្បាយចិត្តនោះ គឺ​នាងបែរជាបារម្ភ ពីរឿងអសន្តិសុខ សុវត្ថភាពក្នុងភូមិទៅវិញ ព្រោះនាងបានមើលឃើញថា សកម្មភាពចោរលួច ឆក់ ប្លន់ ហាក់មានសកម្មភាពកក្រើកឡើង គួរឲ្យភ័យព្រួយ។

អ្នកនាង ចាន់ កែវនិមល បាននិយាយក្នុងបណ្ដាញសង្គមអ្នកនាង ថា «សុំផុស status មួយណា! ព្រោះអត់ដឹងធ្វើម៉េច ? មិនលាក់បាំងអីទ ផ្ទះនៅជាប់សង្កាត់ហើយ នៅលោកចោរ អុកឡុកពេញភូមិ គាស់ ! ឡើងផ្ទះ! លួច ! ឥតល្ហែ​ មិនទាន់ដល់វេនទេ តែមុននឹងក្រោយគង់តែដល់ផ្ទះខ្ញុំហើយ ! ភូមិឃុំមាន សុវត្ថិភាព មានតែស្នើ​សុំលោកចោរហើយ​! Pleas help Like m share ដើម្បីគាត់ជ្រាបផង ស្ទឹងមានជ័យអើយស្ទឹងមានជ័យ!»។

ពិធីការិនី ចាន់ កែវនិមល ហាក់ព្រួយបារម្ភខ្លាំង ពីសុវត្ថិភាព នៅក្បែរគេហដ្ឋានរបស់នាង ដែលសម្បូរទៅដោយ​ចោរឆក់ចោរ​​ប្លន់ ឥតល្ហែ ព្រោះថ្ងៃណាមួយ អាចនឹងដល់ផ្ទះដល់អ្នកនាងមិនខាន​៕

ប្រភព ៖
Kkhmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload