Michael Phelps សារភាព​ថា​តែង​នោម​ដាក់​អាងទឹក​

“អ្នកគ្រប់គ្នាសុទ្ធតែនោមដាក់អាងហែលទឹក” នេះគឺជាសំដីរបស់ Michael Phelps អតីតកីឡាហែលទឹកដ៏ឆ្នើមសញ្ជាតិអាមេរិកដែលឈ្នះមេដាយមាសច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអូឡាំពិក។

Phelps ទើបឈ្នះមេដាយមាសលើកទី៥ និងប្រាក់១ នៅអូឡាំពិកទីក្រុងរីយ៉ូ បានសារភាពថាខ្លួនតែងនោមដាក់អាងហែលទឹកម្ដង ឬលើសពីនោះក្នុងការប្រកួត។

ឆ្លើយតបក្នុងកិច្ចសម្ភាសន៍ជាមួយ The Wall Street Journal អត្តពលិកវ័យ៣១ឆ្នាំនិយាយថា៖ “ខ្ញុំគិតថាកីឡាករហែលទឹកទាំងអស់សុទ្ធតែធ្លាប់នោមដាក់អាង។ វាក្លាយជារឿងធម្មតាទៅហើយសម្រាប់ពួកយើងជាអ្នកហែលទឹកព្រោះថា គ្រប់គ្នាត្រូវចំណាយពេលនៅជាមួយអាងយ៉ាងហោចណាស់ក៏២ម៉ោងដែរ ដូច្នេះវាលំបាកនឹងងើបទៅបន្ទប់ទឹក”៕

ប្រភព៖ news.sabay


Related Posts