វីដេអូ​ស្តែងៗ​ពី​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​លិច​រថយន្ត​ក្នុង​ទឹកជំនន់​

ស្ត្រីចំណាស់ម្នាក់ ដែលលិចលង់ជាមួយរថយន្តរបស់គាត់នៅក្នុងទឹកជំនន់មួយនៅរដ្ឋ Louisiana (អាមេរិក) សំណាងបានរួចផុតពីសេចក្តីស្លាប់ ដោយសារតែបានបុរសៗមួយចំនួន ដែលកំពុងស្ថិតនៅលើទូករបស់ពួកគេ បានមកដល់ទាន់ពេលវេលា ។

ដំបូងឡើយ ស្ត្រីនោះត្រូវបានឮនិយាយចេញពីក្នុងរថយន្តរបស់គាត់ ដែលកំពុងលិចសន្សឹមចូលក្នុងទឹកថាៈ “ឱ ព្រះអើយ ជួយជីវិតខ្ញុំផង” ។

តាមរយៈវីដេអូឃ្លី បានបង្ហាញឲ្យឃើញបុរសម្នាក់ បានបុរសបានលោតចេញពីទូក បណ្តែតខ្លួនតាមរថយន្ត ដើម្បីព្យាយាមរំដោះស្ត្រីរងគ្រោះចេញពីក្នុងរថយន្តលិចចូលក្នុងទឹក ។

បន្ទាប់ពីដោះខ្លួនចេញពីក្នុងរថយន្តភ្លាមៗ គាត់នៅមានស្មារតីនឹងនរ និងប្រញាប់ប្រាប់ទៅបុរសជួយសង្គ្រោះ ឲ្យជួយសង្គ្រោះសត្វឆ្កែគាត់ ដែលក៏ស្ថិតនៅក្នុងរថយន្តផង ។ ទីបំផុត ទាំងម្ចាស់ និងឆ្កែ ត្រូវបាននាំឡើងទូកដោយសុវត្ថិភាព ៕


វីដេអូ​ស្តែងៗ​ពី​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​លិច​រថយន្ត​ក្នុង​ទឹកជំនន់​

ឪពុកម្តាយត្រូវប្រយ័ត្ន ក្មេងស្រីស៊កក្បាលចូលប្រឡោះ​របងថ្ម ដកវិញមិនចេញ

វីដេអូ​ស្តែងៗ​ពី​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​លិច​រថយន្ត​ក្នុង​ទឹកជំនន់​

ទីបញ្ជា​ការ​ធំ​របស់ ​ISIS​ នៅ​ក្នុង​ប្រទេស​ស៊ីរី ​ត្រូវ​បាន​វាយ​កម្ទេច​ដោយ​យន្ត​ហោះ​ចម្បាំង​រុស្ស៊ី ​(Video inside)