បាក់​ឌុប​៖ រដ្ឋមន្ត្រី​អប់រំ​ក្រើនរម្លឹក​បេក្ខជន​នូវ​ឃ្លា «​អ្នកចេះ​គឺជា​ប់​» និពន្ធដោយ : ថ្មីៗ       August-15-2016, 4:16 pm         89

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បាក់​ឌុប​៖ រដ្ឋមន្ត្រី​អប់រំ​ក្រើនរម្លឹក​បេក្ខជន​នូវ​ឃ្លា «​អ្នកចេះ​គឺជា​ប់​»​ភ្នំពេញ​៖ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្ញើ​សារ​ក្រើនរម្លឹក បេក្ខជន​ប្រឡង​បាក់​ឌុប ឲ្យ​ត្រៀម​បញ្ចេញ​សមត្ថភាព​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១៦​នេះ ក្រោម​ពាក្យ​មួយ​ឃ្លា «​អ្នកចេះ​គឺជា​ប់​»​។​

​រដ្ឋមន្ត្រី​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន បាន​ថ្លែង​តាមរយៈ​វី​ឌី​អូ​ជិត ៤​នាទី មុន​សម័យ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​(​បាក់​ឌុប​) នឹង​ប្រព្រឹត្តឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​២២ និង​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦​។​

​លោក​បាន​និយាយ​បង្ហោះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​នៅ​ថ្ងៃទី​១៥ ខែសីហា​នេះ​ថា ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម បេក្ខជន​ត្រូវ​ប្រឡង ៧​វិញ្ញាសា​ដូចគ្នា ហើយ​បេក្ខជន​មាន​សមត្ថភាព គឺជា​ប់ តាម​វិធានការ​ពង្រឹងគុណភាព​អប់រំ​ឆ្នាំ​ទី​៣ របស់លោក​។​

​វិញ្ញាសា​ប្រឡង​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​រួមមាន ភូមិវិទ្យា ប្រវត្តិវិទ្យា ផែនដី​និង​បរិស្ថានវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​។  ចំណែកឯ​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​ពិត វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យា អក្សរសាស្ត្រ​ខ្មែរ ប្រវត្តិវិទ្យា និង​ភាសាបរទេស​។​

​សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦​នេះ មាន​បេក្ខជន​សរុប​ចំនួន​៩៣.៧៥២​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន ១៥៧​មណ្ឌល និង ៣.៧៨១​បន្ទាប់ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត​។​សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ក្រសួង​នឹង​ប្រកាស​លទ្ធផល​នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ រីឯ​មណ្ឌល​នៅតាម​បណ្តា​ខេត្ត​នានា នឹង​ប្រកាស​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ។​
​សូម​ទស្សនា​ប្រសាសន៍​លោក ហង់ ជួន ណា​រ៉ុ​ន​៖