Chelsea ​ដូរ​គ្រូ​ថ្មី​ ​អាច​យក​ឈ្នះ​ West Ham បាន​អត់​យប់​នេះ?

ក្រុម​តោ​ខៀវ​ Chelsea ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​​ថ្មី​ Antonio Conte​ ​​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Stamford Bridge ​​ស្វាគមន៍​ក្រុម​ញញួរ​យក្ស​ West Ham United ​ក្នុង​ការ​ប្រកួត​បើក​ឆាក​សប្ដាហ៍​ទី​១ ក្របខ័ណ្ឌ​ Premier League នា​វេលា​ម៉ោង​០២:០០​នាទី​យប់​នេះ។

 

Chelsea ​ដូរ​គ្រូ​ថ្មី​ ​អាច​យក​ឈ្នះ​ West Ham បាន​អត់​យប់​នេះ?

 

Chelsea​ បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​១០ នៅ​ Premier League រដូវ​កាល​មុន​ ​ក្រោម​ការ​ដឹក​នាំ​របស់​ Jose Mourinho និង​អ្នក​ចាត់ការ​បណ្ដោះ​អាសន្ន​ Guus Hiddink ខណៈ​ដែល​​ West Ham ​​បាន​បញ្ចប់​ចំណាត់​ថ្នាក់​ល្អ​គ្រាន់​បើ​លេខ​៧ ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​​សញ្ជាតិ​ក្រូអាត​ Slaven Bilic។ ​ដូច្នេះ​ចាំ​មើល​យប់​នេះ​ តើ​ក្រុម​ណា​អាច​រក​បាន​៣​ពិន្ទុ​មុន សម្រាប់​រដូវ​កាល​ថ្មី?

 

ជើង​កីឡាករ៖

 

Chelsea ​ដូរ​គ្រូ​ថ្មី​ ​អាច​យក​ឈ្នះ​ West Ham បាន​អត់​យប់​នេះ?

សកម្មភាព​ក្រុម​ Chelsea ហ្វឹកហាត់

 

ម្ចាស់​ផ្ទះ​ Chelsea កីឡាករ​ថ្មី​ Michy Batshuayi និង​ N’Golo Kante ​អាច​នឹង​មាន​ឱកាស​ចូល​លេង​​យប់​នេះ ប៉ុន្តែ​​ខ្សែ​ការពារ​ Kurt Zouma ​នឹង​អវត្តមាន ដោយសារ​របួស​ជង្គង់ ត្រូវ​សម្រាក​ព្យាបាល​រយៈពេល​វែង។ ​ដូច្នេះ​១១​នាក់​ដំបូង​របស់​តោ​ខៀវ​ អាច​ជា៖ Courtois; Ivanovic, Terry, Cahill, Azpilicueta; Kante; Willian, Oscar, Matic, Hazard; Costa។

 

Chelsea ​ដូរ​គ្រូ​ថ្មី​ ​អាច​យក​ឈ្នះ​ West Ham បាន​អត់​យប់​នេះ?

សកម្មភាព​ក្រុម​ West Ham ហ្វឹកហាត់

 

រីឯ​ក្រុម​ភ្ញៀវ​ West Ham ​​អ្នកចាត់ការ​ Bilic ​បាន​លើក​ឡើង​ថា​ តារា​ឆ្នើម​ Dimitri Payet ​ដែល​លេង​នៅ​ផ្ដាច់ព្រ័ត្រ Euro 2016 ​នឹង​មិន​អាច​ Fit ១០០% ​សម្រាប់​តំណែង​ជម្រើស​ដំបូង​ទេ ​ខណៈ​ដែល​ Aaron Cresswell និង​ Manuel Lanzini ​​នឹង​អវត្តមាន​ ដោយសារ​របួស​ជង្គង់​ដូច​គ្នា ប៉ុន្តែ​ Andre Ayew និង​ Sofiane Feghouli អាច​នឹង​ចូល​លេង​បាន។ ១១​នាក់​ដំបូង​ របស់​ញញួរ​យក្ស​អាច​ជា៖ Adrian; Antonio, Reid, Ogbonna, Masuaku; Kouyate, Nordtveit, Noble; Feghouli, Carroll, Ayew។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Chelsea ​ដូរ​គ្រូ​ថ្មី​ ​អាច​យក​ឈ្នះ​ West Ham បាន​អត់​យប់​នេះ?

 

– Chelsea មិន​ដែល​ចាញ់​ West Ham ទេ​ ក្នុង​ការ​ប្រកួត​១០​ដង​ចុង​ក្រោយ​នៅ​ Premier League ក្នុង​ទឹក​ដី​ខ្លួន​ឯង (ឈ្នះ​៧ ស្មើ​៣)។

– West Ham ឈ្នះ​ Chelsea នៅ​ Stamford Bridge ​លើក​ចុង​ក្រោយ តាំង​ពី​ឆ្នាំ​២០០២ ដោយ​លទ្ធផល ៣-២។

– ជួប​គ្នា​នៅ​ Premier League រដូវ​កាល​មុន​​ទឹកដី​​ញញួរ​យក្ស​ West Ham ​យក​ឈ្នះ​ Chelsea ២-១ រីឯ​ទៅ​កីឡដ្ឋាន​ Stamford Bridge ​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ២-២៕

 

ព្យាករ​​គូ​នេះ​គឺ៖ Chelsea ២-១ West Ham , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ អ្នក​វិភាគ​ព្យាករ ​Chelsea លើក​ពាន EPL​ ​ឯ​ Man Utd លេខ​៣​រដូវ​​កាល​នេះ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC