រសៀល​នេះ ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​សាល​ប្រជុំ​សាលា​រាជធានី​ភ្នំពេញ វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១៥ សីហា ២០១៦​នេះ មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​លោកស្រី គឹ​ម សុ​វ​ណ្ណា អនុប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ជំនួស​លោក តំាង សុចិត្រ​គ្រឹ​ស្នា ដែល​ផ្ទេរ​ភារកិច្ច​ទៅ​ធ្វើ​ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ពិធី​ខាងលើ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប​ទៀត ៕