១៩​ប្រទេស ១២១​ក្រុម ចូល​រួម​ប្រកួត​ក្នុង​ល្បែង​យោធា​អន្តរជាតិ នៅ​រុស្ស៊ី​ដណ្ដើម​មេដាយ​មាស

ល្បែងយោធាអន្តរជាតិ ឬជាភាសាអង់គ្លេសហៅថា International Army Games ជាទិវាប្រកួតប្រជែងផ្នែកយោធា ដើម្បីដណ្ដើមមេដាយមាស ដោយវាមានការចូលរួមពី១៩ប្រទេស និង១២១ក្រុម ប្រកួតលើវិញ្ញាសា២៣ផ្សេងគ្នា ហើយមេដាយមាសទាំង២៣នោះ រុស្ស៊ីដណ្ដើមបាន២០ កាហ្សាក់ស្ថានដណ្ដើមបាន២ និងចិនដណ្ដើមបានតែ១ប៉ុណ្ណោះ ។

ជាសរុបនៃក្រុមទាំង១២១ មកពី១៩ប្រទេសនេះ មានកងទ័ពចំនួន៧ម៉ឺននាក់ ហើយទោះជាក្រុមផ្សេង និងប្រទេសផ្សេងទៀតមិនទទួលបានមេដាយមាសក្ដី ក៏គេមានចែកពានរង្វាន់ផ្សេងៗដែរ ក្នុងនោះក្រុម Angolan និងប្រធានក្រុមនៃប្រទេស Kyrgyzstan ទទួលបានរង្វាន់ “Will for Victory” និងរង្វាន់ផ្សេងទៀតបានផ្ដល់ឲ្យទាហានមកពីប្រទេស Armenia កាហ្សាក់ស្ថាន និងចិន ក៏ដូចជាប្រទេសផ្សេងទៀតដែរ ។

ក្នុងការប្រកួតនេះ ក្រុមប្រទេសទាំងអស់ សុទ្ធតែប្រើរថក្រោះ T-72B3 ផលិតដោយរុស្ស៊ីជាចម្បង លើកលែងតែចិនប៉ុណ្ណោះ ដែលប្រើរថក្រោះ Type 96A ជារថក្រោះផលិតឡើងដោយខ្លួនឯង ។ សូមបញ្ជាក់ថា ការប្រកួតនេះ បានធ្វើឡើងនៅក្នុងមូលដ្ឋានទ័ពរុស្ស៊ី និងកាហ្សាក់ស្ថាន ដោយមានរយៈពេល២សប្ដាហ៍ សម្រាប់ការប្រកួតប្រជែង ៕
១៩​ប្រទេស ១២១​ក្រុម ចូល​រួម​ប្រកួត​ក្នុង​ល្បែង​យោធា​អន្តរជាតិ នៅ​រុស្ស៊ី​ដណ្ដើម​មេដាយ​មាស

១៩​ប្រទេស ១២១​ក្រុម ចូល​រួម​ប្រកួត​ក្នុង​ល្បែង​យោធា​អន្តរជាតិ នៅ​រុស្ស៊ី​ដណ្ដើម​មេដាយ​មាស

១៩​ប្រទេស ១២១​ក្រុម ចូល​រួម​ប្រកួត​ក្នុង​ល្បែង​យោធា​អន្តរជាតិ នៅ​រុស្ស៊ី​ដណ្ដើម​មេដាយ​មាស

១៩​ប្រទេស ១២១​ក្រុម ចូល​រួម​ប្រកួត​ក្នុង​ល្បែង​យោធា​អន្តរជាតិ នៅ​រុស្ស៊ី​ដណ្ដើម​មេដាយ​មាស

១៩​ប្រទេស ១២១​ក្រុម ចូល​រួម​ប្រកួត​ក្នុង​ល្បែង​យោធា​អន្តរជាតិ នៅ​រុស្ស៊ី​ដណ្ដើម​មេដាយ​មាស

១៩​ប្រទេស ១២១​ក្រុម ចូល​រួម​ប្រកួត​ក្នុង​ល្បែង​យោធា​អន្តរជាតិ នៅ​រុស្ស៊ី​ដណ្ដើម​មេដាយ​មាស

១៩​ប្រទេស ១២១​ក្រុម ចូល​រួម​ប្រកួត​ក្នុង​ល្បែង​យោធា​អន្តរជាតិ នៅ​រុស្ស៊ី​ដណ្ដើម​មេដាយ​មាស
ប្រែសម្រួល៖ kqube
ប្រភព៖ RT

  • ១៩​ប្រទេស ១២១​ក្រុម ចូល​រួម​ប្រកួត​ក្នុង​ល្បែង​យោធា​អន្តរជាតិ នៅ​រុស្ស៊ី​ដណ្ដើម​មេដាយ​មាស已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:ជីវិតនិងសង្គម
Tags: