ពេជ្រ ភីរុណ ទៅ​ទទួល​អតីត​ភរិយា អម្ពរ ទេវី ដល់​ព្រលានយន្តហោះ​!

6 Videos


ទោះបីជាអ្នកទាំងពីរបានដើរដល់ផ្លូវបំបែកពីគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយក្តី តែអតីតតារាសម្តែងលោក ពេជ្រ ភីរុណ នៅតែបន្ត ការរាប់អានជាមួយអតីតភរិយារបស់ខ្លួន អ្នកនាង អម្ពរ ទេវី ដដែល ។ ជាក់ស្តែងពេលដែលអ្នកនាង អម្ពរ ទេវី ចុះ មកស្រុកខ្មែរដើម្បីថតខ្សែភាពយន្ត លោក ពេជ្រ ភីរុណ បានទៅទទួលអតីតភរិយាដល់ព្រលានយន្តហោះតែម្តង ។

ពេជ្រ ភីរុណ ទៅ​ទទួល​អតីត​ភរិយា អម្ពរ ទេវី ដល់​ព្រលានយន្តហោះ​!

អ្នកនាងអម្ពរ ទេវី បានមកស្រុកខ្មែរជាមួយកូនប្រុស កាលពីថ្ងៃល្ងាចថ្ងៃសៅរ៍ទី ១៣ ខែសីហានេះ ដើម្បី មកថតខ្សែភាពយន្តខ្នាតធំ «ទឹកចិត្តអ្នកម្តាយសម័យថ្មី» ។ អ្វីដែលគួរអោយចាប់អារម្មណ៍នាពេលនោះ ក្រៅពីបងប្អូននិងអ្នក ស្រី ពាន់ ភួងបុប្ជា ទៅស្វាមគន៍និងទទួលតារាភាពយន្តជើងចាស់រូបនេះដល់ព្រលានយន្តហោះនោះ គេក៏បានឃើញវត្តមានលោក ពេជ្រ ភីរុណ ដែលជាអតីតស្វាមីរបស់អ្នកស្រីទៅទទួលដោយទឹកមុខរីករាយផងដែរ ។

ពេជ្រ ភីរុណ ទៅ​ទទួល​អតីត​ភរិយា អម្ពរ ទេវី ដល់​ព្រលានយន្តហោះ​!

មានអ្នករាប់អានជិតស្និតជាមួយក្រុមគ្រួសាររបស់លោកពេជ្រ ភីរុណ បានបង្ហើបប្រាប់អ្នកយកពត៌មានរបស់យើងថា ទោះបីជាអ្នកទាំងពីរបែកគ្នាក៏ពិតមែន តែអតីតតារាភាពយន្តគូរនេះ នៅតែបន្តការរាប់អានគ្នាដូចមុនដដែល ។ ណា មួយពួកគេក៏នៅមានកូនជាចំណងដៃដល់ទៅពីរនាក់ ។ ក្នុងនោះលោក ពេជ្រ ភីរុណ បានសម្តែងការរំភើប រីករាយ ដោយបាន ជួបជាមួយកូនប្រុស ដែលបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ ។

ពេជ្រ ភីរុណ ទៅ​ទទួល​អតីត​ភរិយា អម្ពរ ទេវី ដល់​ព្រលានយន្តហោះ​!

អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ ការហក់ចូលមកថតខ្សែភាពយន្តខ្នាតធំរបស់អ្នកនាង អម្ពរ ទេវី នាពេលនេះនោះគឺ នៅក្នុងសាច់រឿងអ្នកនាងបានគ្រងតំណែងជាតួ ជំទាវ ហើយជាមួយគ្នានោះ លោក ពេជ្រ ភីរុណ ក៏បានចេញមុខច្នៃម៉ូដ សម្លៀកបំពាក់ដល់អ្នកនាងអម្ពរ ទេវី ដោយផ្ទាល់ដៃថែមទៀតផង។ទោះបីជាលោកមានវ័យរហូតដល់ជាង៦០ឆ្នាំក៏ពិតមែន តែលោក ពេជ្រ ភីរុណ នៅតែមានរូបសម្រស់ស្រស់សង្ហា និងមាន ការតុបតែងខ្លួនប្លែកស្ទើរមិនជឿថា លោកមានវ័យច្រើនបែបនេះសោះ ៕ ចេនី

ពេជ្រ ភីរុណ ទៅ​ទទួល​អតីត​ភរិយា អម្ពរ ទេវី ដល់​ព្រលានយន្តហោះ​!ពេជ្រ ភីរុណ ទៅ​ទទួល​អតីត​ភរិយា អម្ពរ ទេវី ដល់​ព្រលានយន្តហោះ​!ពេជ្រ ភីរុណ ទៅ​ទទួល​អតីត​ភរិយា អម្ពរ ទេវី ដល់​ព្រលានយន្តហោះ​!