ការ​ជក់​លេង iPad អាច​រំខាន​ដល់​ការ​លូត​លាស់​សាច់​ដុំ និង​ឆ្អឹង​កុមារ

ក្រុងស៊ីដនី: ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការចំណាយពេលច្រើនលើឧបករណ៍ iPad និងឧបករណ៍ថាច់ស្គ្រីនដទៃទៀតអាចបណ្ដាលឲ្យសាច់ដុំ និងឆ្អឹងរបស់កុមារមិនអភិវឌ្ឍលូតលាស់បានប្រក្រតី។

ការសិក្សាបានធ្វើការប្រៀបធៀបកុមារអាយុ ៣ ឆ្នាំ និង ៤ ឆ្នាំដែលលេងសម្ភារក្មេងទូទៅ ជាមួយក្រុមដែលប្រើឧបករណ៍អេឡិចត្រូនិក។

ការ​ជក់​លេង iPad អាច​រំខាន​ដល់​ការ​លូត​លាស់​សាច់​ដុំ និង​ឆ្អឹង​កុមារ

សាស្ដ្រាចារ្យផ្នែកព្យាបាលចាប់សសៃ អេឡុន ស្ដ្រេកឃ័រ មកពីសាកលវិទ្យាល័យឃើរទីន ទីក្រុងភើត រដ្ឋអូស្ដ្រាលីខាងលិច ប្រទេសអូស្ដ្រាលី បាននិយាយថា ការសិក្សានេះបានតាមដានកុមាររយៈពេល ៥ ឆ្នាំដំបូងនៃជីវិតរបស់ពួកគេដើម្បីពិនិត្យពីផលប៉ះពាល់នៃឧបករណ៍បច្ចេកវិទ្យាចំពោះការអភិវឌ្ឍរាងកាយ ផ្លូវចិត្ដ និងសង្គមរបស់កុមារ។

សាស្ដ្រាចារ្យបានឲ្យដឹងថា៖ «ទីមួយ ពួកគេចំណាយពេលអង្គុយច្រើនមួយកន្លែងជាជាងធ្វើចលនារត់ និងលេង យ៉ាងរស់រវើក។ ធ្វើដូច្នេះវាអាចបង្អាក់ដល់ការរីកលូតលាស់សាច់ដុំ និងឆ្អឹង។ ទីពីរ ពួកគេចំណាយពេលអង្គុយឈ្ងោកច្រើនដោយមិនសូវមានចលនាត្រង់បរិវេណក ដែលអាចបណ្ដាលឲ្យពួកគេឈឺចុករោយត្រង់កតាំងពីវ័យក្មេង»។

ទោះជាយ៉ាងណាក្ដី លោកបានលើកចំណុចវិជ្ជមានវិញថា៖ «ដំណឹងល្អគឺថា ឧបករណ៍ទាំងនេះអាចត្រូវបានប្រើដោយធ្វើចលនាកាយវិការញឹកញាប់ ដែលវាប្រសើរជាងការអង្គុយសំកុកមើលទូរទស្សន៍ដែលសឹងមិនមានចលនាសោះ»។

សាស្ដ្រាចារ្យ ស្ដ្រេកឃ័រ បានណែនាំកុមារចំណាយពេលខ្លីលើឧបករណ៍ថាច់ស្គ្រីនទាំងនេះតែប្រមាណ ១៥ នាទីប៉ុណ្ណោះ និងមិនឲ្យលើសពីមួយម៉ោងក្នុងមួយថ្ងៃ៕

ប្រភព ៖ postkhmer

  • ការ​ជក់​លេង iPad អាច​រំខាន​ដល់​ការ​លូត​លាស់​សាច់​ដុំ និង​ឆ្អឹង​កុមារ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:សុខភាព
Tags: