ពិកនិក​ពួន​ជ្រក​លាក់​ខ្លួន​ក្បែរ​ជើង​ភ្នំ អ្នក​ទៅ​លេង​កំពង់​សោម​មិន​សូវ​រំលង

ក្រឡេក​មើល​ពី​ក្រៅ​ហាក់​គ្រាន់​តែ​ជា​ចម្ការ​​ធម្មតា ស្ងាត់​ជ្រងំ​គ្មាន​អ្វី​គួរ​ឲ្យ​ទាក់​ចិត្ត ប៉ុន្តែ​ធាតុ​ពិត​ជា​រមណីយដ្ឋាន​មួយ​កំពុង​លាក់​ខ្លួន​ក្បែរ​ជើង​ភ្នំ រំលេច​ទេសភាព​ដ៏​ស្រស់​ត្រកាល។ វា​យោ​ត្រជាក់​បាន​មក​ពី​ធម្មជាតិ​ជុំ​ជិត​បក់​ផាត់​ប៉ះ​រូប​កាយ រួម​ជាមួយ​អាហារ​គ្មាន​ជាតិ​គីមី​ដែល​ដាំ​ផ្ទាល់​ក្នុង​រមណីយដ្ឋាន​ពិក​និក នឹង​ធ្វើ​ឲ្យ​អ្នក​ប្លែក​ចិត្ត​ត្បិត​មិន​ធ្លាប់​ជួប​ពី​មុន​មក។

 

ពិកនិក​ពួន​ជ្រក​លាក់​ខ្លួន​ក្បែរ​ជើង​ភ្នំ អ្នក​ទៅ​លេង​កំពង់​សោម​មិន​សូវ​រំលង

 

​​​​រមណីយដ្ឋាន​ពិក​និក​ស្ថិត​នៅ​ក្នុង​ភូមិ​បឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្ត​ព្រះ​សីហនុ។ បើ​ធ្វើ​ដំណើរ​ចេញ​ពី​រាជធានី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ៤ តម្រង់​ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ ដល់​​គីឡូម៉ែត្រ​លេខ១៣៥ លោក​អ្នក​នឹង​បាន​ឃើញ​ផ្លាក​ធំ​មួយ​នៅ​ខាង​ឆ្វេង​ដៃ ដាក់​ថា ពិក​និក ទាំង​អក្សរ​ខ្មែរ​និង​​អង់គ្លេស។

 

លោក ផៃ សុភា ដែល​ជា​អ្នក​គ្រប់​គ្រង​រមណីយដ្ឋាន​ពិកនិក​បាន​បញ្ជាក់​ថា លក្ខណៈ​​ពិសេស​របស់​រមណីយដ្ឋាន​គឺ​មាន​ម្ហូប​អាហារ​ដែល​ធ្វើ​ឡើង​ដោយ​បន្លែ​ក្នុង​រមណីយដ្ឋាន​ផ្ទាល់ រួម​ជាមួយ​កន្លែង​ស្រូប​យក​ខ្យល់​អាកាស​បែប​ធម្មជាតិ សម្រាប់​អ្នក​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់។ លើស​ពី​នេះ អ្នក​អាច​ជួល​កង់​ជិះ​ដល់​ឡើង​លើ​ចង្កេះ​ភ្នំ ព្រម​ទាំង​ទស្សនា​ចម្ការ​បន្លែ​ធម្មជាតិ​ជា​ច្រើន​ហិកតា​នៅ​ក្នុង​រមណីយដ្ឋាន​ទៀត​ផង។

 

ពិកនិក​ពួន​ជ្រក​លាក់​ខ្លួន​ក្បែរ​ជើង​ភ្នំ អ្នក​ទៅ​លេង​កំពង់​សោម​មិន​សូវ​រំលង

 

សម្រាប់​អ្នក​ចង់​ស្នាក់​នៅ​ក្នុង​រមណីយដ្ឋាន​ផ្ទាល់ អាច​ជួល​តង់​ដែល​មាន​តម្លៃ​ត្រឹម ១០​ដុល្លារ ឬ​ស្នាក់​នៅ​ក្នុង Bangalo ឯក​ជន​ដែល​មាន​តម្លៃ ១៥​ដុល្លារ​សម្រាប់​ទំហំ​តូច និង ២០​ដុល្លារ​សម្រាប់​ទំហំ​ធំ។ Bangalo នីមួយ​ៗ​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា ដែល​អាច​ឲ្យ​លោក​អ្នក​ធ្វើ​កម្ម​វិធី​ជប់​លៀង​តូច​ល្មម​សម្រាប់​ក្រុម​គ្រួសារ ប្រកប​ដោយ​ភាព​រីករាយ និង​ស្និទ្ធស្នាល​បំផុត។

 

បន្ថែម​លើ​បរិយាកាស​ដ៏​ស្រស់​ត្រកាល លោក​អ្នក​អាច​ភ្លក់​អាហារ​បែប​ខ្មែរ​គ្មាន​ជាតិ​គីមី ដែល​ដាំ​ក្នុង​ចម្ការ​ផ្ទាល់​ក្នុង​តម្លៃ​មួយ​មុខ ២​ម៉ឺន ទៅ ៣​ម៉ឺន​រៀល​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ ទឹក​ត្នោត​រសជាតិ​ដើម​ពី​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ក៏​មាន​ដាក់​លក់​នៅ​រមណីយដ្ឋាន​ពិក​និក​ដែរ…៕

 

ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ពិកនិក​ពួន​ជ្រក​លាក់​ខ្លួន​ក្បែរ​ជើង​ភ្នំ អ្នក​ទៅ​លេង​កំពង់​សោម​មិន​សូវ​រំលង

 

ពិកនិក​ពួន​ជ្រក​លាក់​ខ្លួន​ក្បែរ​ជើង​ភ្នំ អ្នក​ទៅ​លេង​កំពង់​សោម​មិន​សូវ​រំលង

 

ពិកនិក​ពួន​ជ្រក​លាក់​ខ្លួន​ក្បែរ​ជើង​ភ្នំ អ្នក​ទៅ​លេង​កំពង់​សោម​មិន​សូវ​រំលង

 

ពិកនិក​ពួន​ជ្រក​លាក់​ខ្លួន​ក្បែរ​ជើង​ភ្នំ អ្នក​ទៅ​លេង​កំពង់​សោម​មិន​សូវ​រំលង

 

អត្ថបទ៖ គង់ វិសាល