ស្ត្រី​ប៉ាគីស្ថាន​​​​​​​ប្រមូល​​សំរាម​​ច្នៃ​ជា​​​​ផ្ទះ​​យ៉ាង​ទាក់ទាញ

អ្នក​ស្រី​ Nargis Latif ​ កំពុង​​ធ្វើ​​ឲ្យ​ប្រជាជន​​ប៉ាគីស្ថាន​​​ជា​ច្រើន​​នាក់​ភ្ញាក់ផ្អើល​ អម​ជាមួយ​ពាក្យ​​​​សរសើរ​​​ពី​ស្នាដៃ​​ច្នៃ​ប្រឌិត​​​​ ដែល​​មនុស្ស​ទូទៅ​មិន​ចាប់​អារម្មណ៍​​​​ គឺ​​​ច្នៃ​​សំរាម​​ថង់​ប្លាស្ទិក​​ជា​​​​​​ផ្ទះ​​ស្នាក់​​នៅ​​​យ៉ាង​​​ស្អាត​ ​ថែម​ទាំងសម្ភារៈ​​ប្រើ​ប្រាស់​​​ទៀត​។

 

ស្ត្រី​ប៉ាគីស្ថាន​​​​​​​ប្រមូល​​សំរាម​​ច្នៃ​ជា​​​​ផ្ទះ​​យ៉ាង​ទាក់ទាញ

​​​​​​​​​​

អ្នក​ស្រី​សម្រេច​​​​ធ្វើ​បែប​នេះ​ ដោយ​សារ​​មើល​ឃើញ​​​សំរាម​​​​​​​​ប្រមាណ​ ១២០០០​​តោន​​​​ ​ត្រូវ​បាន​​​​​គេ​បោះ​ចោល​​ក្នុង​មួយ​ថ្ងៃ​ៗ​នៅ​​ទីក្រុង​ការ៉ាឈី​ ដែល​ក្នុង​នោះ​សំរាម​អាច​ច្នៃ​ប្រើ​ប្រាស់​​បាន​​ក៏​មាន​ច្រើន​ដែរ។ ជា​​សមាជិក​​ក្រុម​​អ្នក​បរិស្ថាន​​មួយ​រូប ​អ្នក​ស្រី​​បាន​សិក្សា​​លើ​គម្រោង​​ច្នៃ​​​​សំរាម​​​​ទៅ​ជា​​​ផ្ទះ​សម្បែង​ ​​​​ប្រព័ន្ធ​​​បង្ហូរទឹក អាហារ​​​សម្រាប់​ចិញ្ចឹម​សត្វ​​ និង​ជី​កុំប៉ុស​​ រយៈពេល​​មួយ​ឆ្នាំ។

 

​ក្នុង​ចិត្ត​​ស្រលាញ់​ការងារ​​​ពាក់ព័ន្ធ​សំរាម​​នេះ តែ​អ្នក​ស្រី​បាន​ជួប​ឧបសគ្គ​​មួយ​ទៀត​​​​ គឺ​ឪពុក​​​​​គាត់​មិន​​ពេញ​ចិត្ត​ ​តែង​តែ​ប្រឆាំង​ ​និង​​គំរាម​​បំផ្លាញ​​​​គម្រោង​​ទាំង​នោះ​ផង។

 

​​​​​​​អ្នក​ស្រី​ប្រាប់​ថា​​ សំរាម​ទាំង​​នេះ​​​​​​បាន​​បង្កើត​​ជា​​​​ផ្ទះ ​តុ កៅអី ​បង្គន់​​ ​​​ដែល​​ជា​ប្រភេទ​សំរាម​មាន​​​​គុណភាព​ល្អ​ជាង​សំរាម​ធម្មតា​​​ ​ព្រោះ​ជា​របស់​រោង​ចក្រ​បោះ​ចោល។ ​អ្នក​ស្រី​​បន្ត​ថា “​យើង​​ធ្លាប់​​​ចំណាយ​ប្រាក់​ជាង​​១០​លាន​រូពី ​ឬ​ជិត​ ១៥​ម៉ឺន​ដុល្លារ​​​​​ ដើម្បី​សិក្សា​កាល​​​ពី​ឆ្នាំ​ ២០០៦​​​ ​ដោយ​​ប្រាក់​ផ្ទាល់​ខ្លួន និង​​​ជំនួយ​​សប្បុរសធម៌ តែ​ឆ្នាំ​ក្រោយៗ​​​ការ​ចំណាយ​​​​បាន​ធ្លាក់​ចុះ​​”។

 

ចំពោះ​​គោល​បំណង​ធំ​​​របស់​អ្នក​បរិស្ថាន​រូប​នេះ​​​​ គឺ​ធ្វើ​ឲ្យ​ពិភព​លោក​​មាន​សោភ័ណ​​ភាព​​​ ​ព្រោះ​​ពួក​គេ​អាច​ច្នៃ​​​គ្រឿង​បំពុល​ និង​ថង់​ប្លាស្ទិក​​​ទៅ​ជា​របស់​ប្រើ​ប្រាស់​ឡើង​វិញ​​​យ៉ាង​ល្អ។ ​​របស់​របរ​ច្នៃ​រួច​​​​​​គិត​ចាប់​តាំង​ពី​កៅអី ​​​​​អ្នក​ស្រី​ដាក់​លក់​​​​​​ក្នុង​តម្លៃ​ចាប់​​ពី​ ០,៧០​ដុល្លារ​​ឡើង​ទៅ​៕

ស្ត្រី​ប៉ាគីស្ថាន​​​​​​​ប្រមូល​​សំរាម​​ច្នៃ​ជា​​​​ផ្ទះ​​យ៉ាង​ទាក់ទាញ

 

ស្ត្រី​ប៉ាគីស្ថាន​​​​​​​ប្រមូល​​សំរាម​​ច្នៃ​ជា​​​​ផ្ទះ​​យ៉ាង​ទាក់ទាញ

 

ស្ត្រី​ប៉ាគីស្ថាន​​​​​​​ប្រមូល​​សំរាម​​ច្នៃ​ជា​​​​ផ្ទះ​​យ៉ាង​ទាក់ទាញ

 

ស្ត្រី​ប៉ាគីស្ថាន​​​​​​​ប្រមូល​​សំរាម​​ច្នៃ​ជា​​​​ផ្ទះ​​យ៉ាង​ទាក់ទាញ

 

ស្ត្រី​ប៉ាគីស្ថាន​​​​​​​ប្រមូល​​សំរាម​​ច្នៃ​ជា​​​​ផ្ទះ​​យ៉ាង​ទាក់ទាញ

 

 

ចុចអាន៖ ភាព​ក្រីក្រ​ធ្វើ​ឲ្យ​ប្រជាជន​ច្នៃ​អ្វី​​ប្លែក​​ៗ​​ដើម្បី​​​បាន​ទូរសព្ទ​ប្រើ

ចុចអាន​៖ ​ប្រើ​ម៉ាស​ជិត​១០០០ ច្នៃ​រ៉ូប​អាពាហ៍ពិពាហ៍ ​ប្លែក​តែ​ស្អាត

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ Aljazeera

​​