អតីត​ពលករ​​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ​ម្នាក់ បោះ​ទុក​ជាង​៥ម៉ឺន​ដុល្លារ ​ថត​​កុន​ខាត់ធំ

អតីត​ពលករ​ខ្មែរ​​ធ្វើ​ការ​ងារ​នៅ​ប្រទេស​កូរ៉េ ហើយ​បច្ចុប្បន្ន​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា បាន​ប្រកាស​បោះ​ទុក​ជាង​៥ម៉ឺន​ដុល្លារ​ថត ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ ដើម្បី​វាយ​​លុក​ទីផ្សារ​ភាពយន្ត​ខ្មែរ ។

 
អតីត​ពលករ​​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ​ម្នាក់ បោះ​ទុក​ជាង​៥ម៉ឺន​ដុល្លារ ​ថត​​កុន​ខាត់ធំ

 
ខ្សែភាពយន្ត​មួយ​​ខាង​លើ​មាន​ចំណង​ជើង​ថា “កំពូល​ល្ងង់​នៅ​អាស៊ី” ជា​ប្រភេទ​រឿង​​មនោសញ្ចេតនា បែប​កំប្លែង ដែល​​ប្រជុំ​ទៅ​ដោយ​សារ​ល្បីៗ​ជា​ច្រើន មាន​ដូច​ជា នាយ ពែកមី នាយ គ្រឿន នាយ​កណ្ដុរ លោក ម៉ារ៉ា ប៊ុណ្ណា ​កញ្ញា រីយ៉ា ជាង​ដើម។ ដោយ​ឡែក ពែកមី នាយ គ្រឿន និង កញ្ញា រីយ៉ា គឺ​ជា​តួឯក។ ខ្ទង់​ចំណាយ​នៃ​ផលិត​​ខ្សែភាពយន្ត​មួយ​នេះ​ឡើយ ប្រហែល​ជាង៥ម៉ឺន​ដុល្លារ ឬ អាច​ច្រើន​ជាង​នេះ គឺ​​តាម​តម្រូវ​ការ​ជាក់​ស្ដែង។

 
លោក ឡេង ណាវ៉ាត់ត្រា អ្នក​ចាត់​ការ​ទូទៅ​របស់​ផលិតកម្ម​​ខាង​លើ​បាន​ឲ្យ​ដឹង​ថា រឿង​” កំពូល​ល្ងង់​នៅ​អាស៊ី” គឺ​ជា​វណ្ណកម្ម​ដំបូង​របស់​លោក ដែល​​កន្លង​មក​ផលិតកម្ម​បង្កើត​ឡើង​ដោយ​​ក្រុម​ពលករ​​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​មួយ​នេះ ផលិត​​តែ​​បទ​ចម្រៀង​តែ​ប៉ុណ្ណោះ។

 
អតីត​ពលករ​​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ​ម្នាក់ បោះ​ទុក​ជាង​៥ម៉ឺន​ដុល្លារ ​ថត​​កុន​ខាត់ធំ

 

 

មូលហេតុ​ដែល​នាំ​ឲ្យ​ផលិតកម្ម Galaxy សម្រេច​ផលិត​ខ្សែភាពយន្ត​ បន្ថែម​ពី​លើ​ទីផ្សារ​ចម្រៀង ក៏​ព្រោះ​តែ​ផលិតកម្ម​​យល់​ឃើញ​ថា ទីផ្សារ​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ​មាន​ការ​រីក​ចម្រើន​ខ្លាំង ហើយ​ម្យ៉ាង​ទៀត​ ខាង​ផលិតកម្ម មាន​អ្នក​ជោគជ័យ​ខាង​វិស័យ​ភាពយន្ត ចាំ​ជួយ​ប្រឹក្សា​យោបល់។

 

តាម​ការ​លើក​ឡើង​របស់ លោក ឡេង ណាវ៉ាត់ត្រា នាយ ពែកមី គឺ​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​មួយ​នេះ ត្បិតអី​​ក្រៅ​ពី​តួឯក នាយ​គឺ​ជា​អ្នក​ប្រឹក្សា និង​ជួយ​កិច្ចការ​ជា​ច្រើន​ទៀត ដើម្បី​ធ្វើ​ឲ្យ​​ខ្សែភាពយន្ត​ទទួល​បាន​ភាព​ជោគជ័យ​លើ​ទីផ្សារ។

 

 

ការ​រួម​ចំណែក​ខាង​លើ នាយ​ពែក​មី មិន​មាន​ភាគហ៊ុន​ជា​មួយ​ឡើយ គឺ​គ្រាន់​តែ​ជា​​អ្នក​រាប់អាន​គ្នា​ដូច​ជា​បង​ប្អូន។ ប៉ុន្តែ​ប្រសិន​បើ​ខ្សែភាពយន្ត​ទទួល​បាន​ចំណេញ​ច្រើន ខាង​ផលិតកម្ម​អាច​នឹង​ចែក​​ឲ្យ​ចំណែក​ណា​មួយ​ទៅ​ភាព​ជាក់​ស្ដែង។

 
អតីត​ពលករ​​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ​ម្នាក់ បោះ​ទុក​ជាង​៥ម៉ឺន​ដុល្លារ ​ថត​​កុន​ខាត់ធំ

 
អតីត​ពលករ​​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ​ម្នាក់ បោះ​ទុក​ជាង​៥ម៉ឺន​ដុល្លារ ​ថត​​កុន​ខាត់ធំ

 
អតីត​ពលករ​​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ​ម្នាក់ បោះ​ទុក​ជាង​៥ម៉ឺន​ដុល្លារ ​ថត​​កុន​ខាត់ធំ

 
អតីត​ពលករ​​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ​ម្នាក់ បោះ​ទុក​ជាង​៥ម៉ឺន​ដុល្លារ ​ថត​​កុន​ខាត់ធំ

 

 

អតីត​ពលករ​​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ​ម្នាក់ បោះ​ទុក​ជាង​៥ម៉ឺន​ដុល្លារ ​ថត​​កុន​ខាត់ធំ

 

 

លោក ឡេង ណាវ៉ាត់ត្រា បាន​លើក​ឡើង​ទៀត​​ថា ដោយសារតែ​​សាច់​រឿង​មាន​​ភាព​ទាក់​ទាញ ហើយ​តារា​សម្ដែង​តែ​ប្រជុំ​ទៅ​ដោយ​តារា​​ល្បីៗ​​ជា​ច្រើន មាន​នាយ​ពែកមី ជា​អ្នក​ចាំ​ជួយ​ផង​នោះ លោក​សង្ឃឹម​ច្រើន​​ថា​ និង​ទទួល​​ជោគជ័យ​លើ​ទីផ្សារ។

 

 

រឿង “កំពូល​ល្ងង់​នៅ​អាស៊ី” បាន​ដំណើរ​ការ​ថត​ប្រហែល​ជា​៥០ភាគ​រយ​​​មក​ហើយ គ្រោង​​​ចាក់​​បញ្ចាំង ចុង​ឆ្នាំ ២០១៦​នេះ។ ជា​មួយ​គ្នា​​នោះ​ខ្សែភាពយន្ត​ដដែល​ ក៏​​គ្រោង​យក​ទៅ​ចាក់​នៅ​ប្រទេស​កូរ៉េ ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការងារ​នៅ​ទី​នោះ បាន​ទស្សនា​ផង​ដែរ៕

 

អត្ថបទ៖ ខុត សីហា