ប៉េអឹមលើផ្ទៃប្រទេសមានហស្សនាម (ព្រះខ័នរាជ្យ) វាយកម្មករសំណង់នឹងស្វាយកាំភ្លើងអាកា(AK47)ផ្អើកពេញក្រុងកំពង់សោម

ខេត្តព្រះសីហនុ៖ មេជាងកម្មករសំណង់ជនជាតិខ្មែរម្នាក់ ត្រូវមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានហស្សនាម (ព្រះខ័នរាជ្យ) និងបក្ខពួក២នាក់ផ្សេងទៀតមានកាំភ្លើងគ្រប់ដៃ ហើយបានប្រើអំណាចយកកាំភ្លើង AK47ភ្ជង់និងវាយជាច្រើនស្វាយកាំភ្លើងចំក្បាលបណ្តាលឲ្យរបួសធ្ងន់បន្ទាប់ពីជនបង្កបានចូលទៅក្នុរោងកម្មករសម្រាកហើយសួររកអ្នកធ្វើឲ្យដួលម៉ូតូរបស់ប្អូនរបស់ពួកគេដួលពីថ្ងៃនិងមានជម្លោះពាក្យសំដីរវាងយុវជនរងគ្រោះ និងបុគ្គលិកសន្តិសុខបន្តិចបន្ទួចមក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧ និង០០នាទី នាវេលាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ។

20160814_201445

យោងតាមប្រភពតំបូងពីក្រុមកម្មករ ដែលបានឃើញហេតុការណ៍បានអះអាងថា ពួកគាត់ពុំស្គាល់ឈ្មោះជនបង្កពិតប្រាកដ ដោយរយៈកន្លងមកគ្រាន់តែស្គាល់ហស្សនាមមានឈ្មោះព្រះខ័នរាជ្យ ជាមេសន្តិសុខប្រចាំនៅបុរីគុជអាស៊ី ហើយមានតួនាទីមួយទៀតគឺជាមន្ត្រីកងរាជអាវុធលើផ្ទៃប្រទេស។ នាព្រលប់ថ្ងៃទី១៤សីហាវេលាម៉ោងប្រមាណជិត១៩យប់ បាននាំបក្ខពួកចំនួន៣នាក់មានកាំភ្លើង៣ដើម កាំភ្លើងខ្លីចំនួន០២ដើម និងកាំភ្លើង AK47 មកចូលក្នុងរោងសម្រាករបស់កម្មក ភ្ជង់វាយជនរងគ្រោះគ្រាន់តែរឿងប្អូនជនរងគ្រោះធ្វើឲ្យដួលម៉ូតូប្អូនរបស់ខ្លួនដែលជាបុគ្គលិកសន្តិសុខនៅទីនោះ ដោយពុំបានសួរនាំរកហេតុផលទាល់តែសោះ។

20160814_201348

ដោយឡែក បើយោងតាមប្រភពស្ត្រីឈ្មោះ តេង ស្រីខួច ត្រូវជាប្រពន្ធជនរងគ្រោះបានអះអាងថា ប្តីរបស់នាងដែលត្រូវមរសន្តិសុខវាយឲ្យរងរបួសធ្ងន់នោះមានឈ្មោះ ឃឿន សារិន ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរជាមេកាសំណង់។ នៅថ្ងៃកើតហេតុជាថ្ងៃអាទិត្យ ក្រុមកម្មករទាំងអស់ត្រូវឈប់សម្រាក នារសៀល វេលាម៉ោងជា១៧ល្ងាច ប្អូនថ្លៃរបស់គាត់បានទៅលេងបាល់ទះជាមួយក្រុមសន្តិសុខ ហើយបានធ្វើឲ្យដួលម៉ូតូប្អូនរបស់ឈ្មោះព្រះខ័នរាជ្យ ទើបមានទំនាស់ពាក្យសំដីនឹងគ្នាបន្តិចបន្តួច ហើយក៏បានបែកផ្លូវគ្នារៀងៗខ្លួន។

រហូតដល់វេលាម៉ោងជិត១៩យប់ស្រាប់តែឃើញឈ្មោះព្រះខ័នរាជ្យ បាននាំបក្ខពួក រួមជាមួយកាំភ្លើងគ្រប់ដៃ ចូលមកស្រែកសួរថា អាណាធ្វើឲ្យម៉ូតូប្អូនអញដួល នៅពេលនោះប្តីរបស់គាត់ដែលកំពុងអង្គុយផឹកទីនោះក៏បានឆ្លើយថា បងមានរឿងអីនិយាយគ្នាសិនទៅ រឿងក្មេងៗទុកឲ្យ ក្មេងៗជាអ្នកដោះស្រាយទៅ ភ្លាមនោះស្រាប់តែឈ្មោះព្រះខ័នរាជ្យ បានយកកាំភ្លើង AK47 មកភ្ជង់ហើយវាយមកលើប្តីរបស់ជាច្រើនស្វាយកាំភ្លើង ធ្វើឲ្យប្តីរបស់គាត់រងរបួសធ្ងន់ បញ្ជូនទៅកាន់គ្លីនិកឯកជនភ្លាមៗដែរ។ បន្ទាប់មកក៏មានសមត្ថកិច្ចមកដល់ឃាត់ខ្លួនឈ្មោះព្រះខ័នរាជ្យ ។

ដោយឡែកភាគីឈ្មោះព្រះខ័នរាជ្យ យើងនៅពុំទាន់សុំការបំភ្លឺបាននៅឡើយទេព្រោះ ដោយ សារពេលយប់ ហើយម្យ៉ាងទៀត កំពុងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ នាំខ្លួនយកទៅសាកសួរ នៅឯទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ៕ សមុទ្រខៀវ