រំភើប​មែន​៖ សង្សារ​សុំ​រៀបការ​ពេល​ទទួលពាន​មេដាយ​

6 Videos


កីឡាករលោតទឹកចិន បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយសារសុំមិត្តស្រីជាកីឡាការិនីដូចគ្នា រៀបការនៅកណ្តាលចំណោមវេទិកាប្រគល់មេដាយ ។

ឈិនខៃ កីឡាករលោតទឹកជម្រើសជាតិចិន បានសម្រេចចិត្តប្រគល់ចិញ្ចៀនពេជ្រឱ្យសង្សារឈ្មោះ ហឺជឺ កីឡាការិនីរួមជាតិ រៀបការជាមួយគ្នា ក្រោយនាងបានទទួលមេដាយប្រាក់ ។ នាង ហឺជឺ បានឱប ឈិនខៃ ដោយសេចក្តីរំភើប ស្រក់ទឹកភ្នែក ក្រោមបរិយាកាសដ៏ជ្រាលជ្រៅនៅចំពោះមុខកែវភ្នែកអ្នកទស្សនា ។

រំភើប​មែន​៖ សង្សារ​សុំ​រៀបការ​ពេល​ទទួលពាន​មេដាយ​

នាង ហឺជឺ បានសម្ភាសថា «នាងអត់ដឹងអ្វីសោះថា បង ឈិនខៃ ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល ដោយសុំរៀបការក្នុងថ្ងៃនេះ មុននេះខ្ញុំបានឃើញគាត់សូត្រអ្វីម្យ៉ាង ខ្ញុំក៏សួរថា ធ្វើអ្វីហ្នឹង គាត់ឆ្លើយថា កំពុងច្រៀង ក្រោយមកក៏ឃើញគាត់មកសុំរៀបការតែម្តង ហើយឮគាត់និយាយថា នឹងរួមរស់ជាមួយនាងអស់មួយជីវិត, ខ្ញុំសែនរំភើបណាស់!» ។

រំភើប​មែន​៖ សង្សារ​សុំ​រៀបការ​ពេល​ទទួលពាន​មេដាយ​

នាង ហឺជឺ ក៏ជាកីឡាការិនីលោតទឹកដូច ឈិនខៃ ដែរ អាយុ ២៥ ឆ្នាំ ប្រកួតវិញ្ញាសាលោតទឹកប្រភេទ ស្ព្រីងបដ ៣ ម៉ែត្រ បានមេដាយប្រាក់ ។ ចំណែក ឈិនខៃ អាយុ ៣០ ឆ្នាំ បានទទួលមេដាយសំរឹទ្ធិ ក្នុងវិញ្ញាសាលោតទឹកប្រភេទគូបុរស កាលសប្តាហ៍កន្លងមក អ្នកទាំងពីរនាក់បានស្រឡាញ់គ្នាជាង ៦ ឆ្នាំមកហើយ ។ យើងបានប្រើពាក្យថា «បេះដូងអូឡាំពិក» ៕    សូរ្យរិទ្ធ (កាពូក)
រូបភាពពី CHRISTOPHE SIMON / AFP

រំភើប​មែន​៖ សង្សារ​សុំ​រៀបការ​ពេល​ទទួលពាន​មេដាយ​