រំភើប​ឡើង​ស្រក់​ទឹក​ភ្នែក​ ! អត់​បាន​មេដាយ​មាស​តែ​បាន​ចិញ្ចៀន​ពេជ្រ​ជំនួស​វិញ​

កាលពីពេលថ្មីនេះនៅក្នុងព្រឹត្តិការណ៍ Rio Olympics មានហេតុការណ៍ដ៏សែនរំភើបចិត្តមួយគឺអត្តពលិកផ្នែកកីឡា Dive របស់ប្រទេសចិនម្នាក់បានស្នើសុំរៀបការជាមួយមិត្តស្រីរបស់ខ្លួនដែលជាអត្តពលិកផ្នែកកីឡានេះជាមួយគ្នានៅកណ្ដាលវ៉ូងមនុស្សជាច្រើន ។

ដោយបុរសរូបនោះមានឈ្មោះថា Qin Kai បានផ្ដល់ការភ្ញាក់ផ្អើលនេះអំឡុងពេលមិត្តស្រីរបស់ខ្លួនដែលមានឈ្មោះថា He Zi កំពុងឈរទទួលរង្វាន់មេដាយប្រាក់ ។ តាមប្រភពពី The Mirror បានឲ្យដឹងថាអំឡុងពេលអបអរការឈ្នះមេដាយ Qin ក៏បានបង្ហាញខ្លួនហើយលុតជង្គង់នៅចំពោះមុខ He Zi ដោយមានចិញ្ចៀនពេជ្រមួយវង់ហើយបានសុំនាងរៀបការតែម្ដង ទីបំផុត He Zi ក៏បានយល់ព្រមស្របពេលដែលមានសម្លេងអបអរសាទរពីមនុស្សជាច្រើននៅជុំវិញនោះ ។

យោងតាមបទសម្ភាសន៍ He Zi និយាយថា « ខ្ញុំមិនបានដឹងមុនថាគាត់រៀបចំសុំរៀបការនៅថ្ងៃនេះទេខ្ញុំពិតជារំភើបចិត្តណាស់ កាលពីរសៀលខ្ញុំបានឃើញគាត់ហាក់ដូចជាទន្ទិញអ្វីម្យ៉ាងហើយខ្ញុំបានសួរគាត់ថាកំពុងធ្វើអ្វី ? គាត់ថាកំពុងតែច្រៀង » ។

He Zi បន្តថា « ខ្ញុំមិនស្មានដល់ថាគាត់ធ្វើខ្ញុំសប្បាយចិត្តនឹកស្មានមិនដល់បែបនេះសោះ ។ ខ្ញុំមិនអាចចាំបានអ្វីដែលគាត់និយាយអំឡុងពេលសុំរៀបការបានអស់នោះទេ តែអ្វីចាំបានច្បាស់គឺគាត់សន្យាថាធ្វើអ្វីគ្រប់បែបដើម្បីខ្ញុំ » ។

ប្រភព ៖

  • រំភើប​ឡើង​ស្រក់​ទឹក​ភ្នែក​ ! អត់​បាន​មេដាយ​មាស​តែ​បាន​ចិញ្ចៀន​ពេជ្រ​ជំនួស​វិញ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:កីឡា
Tags: