មនុស្ស ៥ នាក់​ស្លាប់ រាប់​ម៉ឺននាក់​ភៀស​ខ្លួន​ពី​ជំនន់​ នៅ​ហ្វីលីពីន

មនុស្ស ៥ នាក់​ស្លាប់ រាប់​ម៉ឺននាក់​ភៀស​ខ្លួន​ពី​ជំនន់​ នៅ​ហ្វីលីពីន
ក្រុងម៉ានីលៈ ក្រុមអ្នកជួយសង្គ្រោះ បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ៥ នាក់ បានស្លាប់នៅហ្វីលីពីន និងរាប់ពាន់នាក់ផ្សេងទៀតបានគេចខ្លួនចេញពីទឹកជំនន់ប៉ុន្មានថ្ងៃហើយ ដោយសារភ្លៀងឥតឈប់ឈរ។

ក្រុមមន្ត្រីការពារជាតិផ្នែកស៊ីវិល បានព្រមានក្រុមអ្នកស្រុកនៃក្រុងម៉ានីល និងខេត្តនៅក្បែរៗនោះឲ្យប្រុងប្រយ័ត្ន ភ្លៀងរដូវវស្សានៅក្នុងប៉ុន្មានថ្ងៃខាងមុននេះ ខណៈមនុស្សជាង ២៤ ពាន់នាក់ បានស្វែងរកជម្រកនៅតាមសាលារៀននិងអគាររដ្ឋាភិបាល។

អ្នកស្រី Romina Marasigan ជាអ្នកនាំពាក្យនៃក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យ នៃគ្រោះមហន្តរាយជាតិ បានប្រាប់ AFP ថា៖ «យើងរំពឹងទុកថា តំបន់វាលទំនាបជាច្រើន នឹងប្រឈមនឹងទឹកជំនន់រដូវវស្សានេះ»។

លោកស្រីបានបន្ថែមថា៖ «អ្នកដែលបាននៅក្នុងមជ្ឈមណ្ឌលជម្លៀសរួចស្រាប់នោះ គួរតែស្នាក់នៅទីនោះរហូតដល់អាកាសធាតុប្រសើរឡើងវិញ»។

អ្នកដែលត្រូវបានគេជម្លៀសមានអ្នកស្រុកនៃក្រុងម៉ានីល ៩ ពាន់នាក់ ត្រូវបានជម្លៀស ដោយសារទឹកជំនន់ពីទន្លេ Marikina កាលពីថ្ងៃសៅរ៍។

ក្រុមប្រឹក្សានោះ បាននិយាយថា អ្នកស្រុកបីនាក់នៅកន្លែងចាក់សំរាមនៃក្រុងម៉ានីល បានស្លាប់ដោយសារជញ្ជាំងអគាររលំបាក់ដោយសារទឹកជំនន់នោះ៕

ប្រភព៖ postkhmer

  • មនុស្ស ៥ នាក់​ស្លាប់ រាប់​ម៉ឺននាក់​ភៀស​ខ្លួន​ពី​ជំនន់​ នៅ​ហ្វីលីពីន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:កំសាន្ត
Tags: