មែន​ក៏​អី​? ស្វាមី ថន តារា ជូន​កាដូ​បន្តោង​ខ្សែក​តម្លៃ​ជាង ២ លាន​ដុល្លារ​

6 Videos


អ្នកនាង ថន តារា ក្រៅពីធ្វើឱ្យកក្រើកដល់មហាជន និង មិត្តភក្ដិសិល្បៈក្នុងឱកាសដែលទទួលបានស្វាមីជាមន្ត្រីជាន់ខ្ពស់ប្រចាំប្រទេសថៃហើយនោះ ពេលនេះ តារាស្រីសំណាងខ្ពស់រូបនេះ បានបង្ហាញឱ្យអ្នកគាំទ្រស្ងើចសរសើរពីភ័ព្វសំណាងរបស់ខ្លួនម្ដងទៀតហើយ ព្រោះតែថ្មីៗនេះ អ្នកនាងទទួលបានបន្តោងខ្សែករូបព្រះមួយពីស្វាមីដែលមានតម្លៃរហូតដល់ ២ លានដុល្លារឯណោះ ។

មែន​ក៏​អី​? ស្វាមី ថន តារា ជូន​កាដូ​បន្តោង​ខ្សែក​តម្លៃ​ជាង ២ លាន​ដុល្លារ​

យោងតាមការផ្សាយរបស់សារព័ត៌ក្នុងស្រុកបានឱ្យដឹងថា អ្នកនាង ថន តារា បានបង្ហាញមហាជនក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនអ្នកនាងកាលពីថ្ងៃទី ១៥ សីហា ឆ្នាំ ២០១៦ នេះថា «ថ្ងៃនេះលោកប្តីបានបំពាក់ខ្សែកបន្តោងព្រះដ៏ស័ក្តិសិទ្ធិនៅវត្តឡាខាំងនិងមានអាយុកាល១៥០ឆ្នាំមកហើយដើម្បីសុខសប្បាយដែលមានតម្លៃ ២ លាន$ »

មែន​ក៏​អី​? ស្វាមី ថន តារា ជូន​កាដូ​បន្តោង​ខ្សែក​តម្លៃ​ជាង ២ លាន​ដុល្លារ​

មហាជនបានកោតសរសើរនូវសំណាងរបស់តារាស្រីរូបនេះ ព្រោះថាក្រៅពីមានស្វាមីជាសេដ្ឋីទ្រព្យស្ដុកងារជាមន្ត្រីជាន់ខ្ពស់ប្រចាំប្រទេសថៃហើយនោះ ស្វាមីថ្មោងថ្មីរូបនេះថែមទាំងចេះយកចិត្តប្រពន្ធស្រឡាញ់ថ្នាក់ថ្នម ដែលមើលទៅឃើញថាមានភាពផ្អែមល្ហែមនឹងគ្នាមិនចាញ់គូស្នេហ៍យុវវ័យប៉ុន្មានឡើយ។ សូមបញ្ជាក់ផងដែរថា «ប្រជាប្រិយ» កំពុងព្យាយាមទាក់ទងអ្នកនាង ថន តារា ឱ្យជួយបកស្រាយពីតម្លៃបន្តោងខ្សែក ពិតជាមានតម្លៃ ២ លានដុល្លារ មែនឬយ៉ាងណា៕ ភូមិន្ទ

មែន​ក៏​អី​? ស្វាមី ថន តារា ជូន​កាដូ​បន្តោង​ខ្សែក​តម្លៃ​ជាង ២ លាន​ដុល្លារ​មែន​ក៏​អី​? ស្វាមី ថន តារា ជូន​កាដូ​បន្តោង​ខ្សែក​តម្លៃ​ជាង ២ លាន​ដុល្លារ​មែន​ក៏​អី​? ស្វាមី ថន តារា ជូន​កាដូ​បន្តោង​ខ្សែក​តម្លៃ​ជាង ២ លាន​ដុល្លារ​មែន​ក៏​អី​? ស្វាមី ថន តារា ជូន​កាដូ​បន្តោង​ខ្សែក​តម្លៃ​ជាង ២ លាន​ដុល្លារ​