ផឹក​ភេសជ្ជៈ​ក្ដៅ​ពេក​អាច​បង្កើន​អត្រា​មហា​រីក​

ក្រុងប៉ារីស: ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានឲ្យដឹងពីសប្ដាហ៍មុនថា ភេសជ្ជៈក្ដៅខ្លាំងអាចបង្កហានិភ័យខ្ពស់នៃជំងឺមហារីក។

ប៉ុន្ដែកាហ្វេ ដែលធ្លាប់ជាប់ងារជាដើមចមមហារីក បែរជាមានសុវត្ថិភាពវិញ បើផឹកត្រឹមសីតុណ្ហភាពក្ដៅឧណ្ហៗ។

ផឹក​ភេសជ្ជៈ​ក្ដៅ​ពេក​អាច​បង្កើន​អត្រា​មហា​រីក​

តាមរបាយការណ៍ទីភ្នាក់ងារអន្ដរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) ទឹកតែ និងទឹកឆុងជាមួយរុក្ខជាតិនានាក៏អាចបង្កគ្រោះថ្នាក់ដែរ បើផឹកក្នុងកម្ដៅលើស ៦៥ អង្សាសេ។

អ្នកជំនាញរោគរាតត្បាត លោក ដាណា ឡូមីស ដែលចូលរួមស្រាវជ្រាវពីភេសជ្ជៈក្ដៅដ៏ពេញនិយមបំផុតរបស់ពិភពលោក បានថ្លែងថា៖ «មិនថា វាជាភេសជ្ជៈអ្វីទេ សំខាន់បញ្ហាកើតចេញពីសីតុណ្ហភាពរបស់វា»។

ការស្រាវជ្រាវថា កាហ្វេគួរតែត្រូវបានទទួលទាននៅសីតុណ្ហភាពតិចជាង ៦០ អង្សាសេ៕

ប្រភព ៖ postkhmer

  • ផឹក​ភេសជ្ជៈ​ក្ដៅ​ពេក​អាច​បង្កើន​អត្រា​មហា​រីក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:សុខភាព
Tags: